អាសូរខ្លាំងណាស់! ក្មេងស្រីម្នាក់នេះ មកពីរៀនវិញ បានត្រឹមតក់ស្លុត ព្រោះភ្លើងឆេះផ្ទះគាត់អស់បាត់ទៅហើយ

ភ្នំពេញ៖ ប្រិយមិត្តជាទីមេត្រី នៅកាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយបានបង្ហោះសារនិងរូបភាពផ្ទះដែលត្រូវភ្លើងឆេះ ខ្ទេចអស់តែម្តង បន្ទាប់ពីបានឃើញរូបភាពនេះបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងនៅអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ។

យ៉ាងណាមិញបើយោងទៅតាមព័ត៍មានបឋមនៃគណនី មួយបានលើកឡើងថា ផ្ទះរបស់ក្មេងស្រីដែលជាជនរងគ្រោះ ត្រូវភ្លើងឆាបឆេះទាំងអស់សរុបពីរល្វែង និងទ្រព្យសម្បត្តិផ្សេងៗទៀត ធ្វើឲ្យប្អូនស្រីម្ចាស់ផ្ទះអួលដើមកនិយាយមិនចេញបានត្រឹមតែសោកស្តាយយ៉ាងខ្លាំង ។

ជាមួយគ្នានេះដែរក្រោយកើតហេតុ ជាសំណាងល្អដែរ ដែលអ្នកទាំងអស់គ្នាសុទ្ធតែមានសុវត្ថិភាព ដោយគ្មាននរណាម្នាក់ រងនូវគ្រោះថ្នាក់ដែរ នៅក្នុងហេតុការណ័នេះឡើយ ។ តាមរយៈដំណឹង និងទុក្ខសោកមួយនេះ បានធ្វើឲ្យមហាជនជាច្រើន ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ស្របពេលដែលគ្រួសារជាច្រើនត្រូវបានបាត់បង់ទ្រព្យសម្បត្តិដោយសារភ្លើងឆេះ៕

Related posts

Leave a Comment