ភ្នំពេញ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថា គ្រួសារបរទេសមួយដែលរស់នៅក្នុងប្រទេសកម្ពុជាជាង២៥ឆ្នាំ បានបង្កើតគម្រោងអភិរក្ស និងតំបន់អេកូទេសចរណ៍នៅដែនជម្រកសត្វព្រៃភ្នំត្នោតកំពុងតែមានការនឿយចិត្តយ៉ាងខ្លាំង ជាមួយនិងការ ការពារសត្វព្រៃនៅក្នុងតំបន់អភិរក្សដែលកំពុងប្រឈមនឹងការកាប់ទន្ទ្រានយកដីពីសំណាក់ជនខិលខូចមួយចំនួន ដែលកាប់បំផ្លាញព្រៃឈើនិងដុតព្រៃជាដើម។ ដែលកាលពីពេលថ្មីៗនេះស្ពានចូលផ្ទះលោកបេន មកពីសៀមរាប និងព្រះវិហារ គេដុតអស់ទាំងពីរ គ្រាន់តែរយៈពេល១ខែនេះ។
កាលពីពេលម្សិលមិញនេះ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ជា ក្មួយប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាលោកឧកញ៉ា ស្រី ចាន់ថន បានធ្វើដំណើរទៅជួបលោកបងក្នុងគោលបំណងដេីម្បីចូលរួមចំណែកដោះស្រាយបញ្ហាលំបាកនានាដែលលោកបេនជួបប្រទះ ព្រមទាំងបាននាំយកនូវថវិការមួយចំនួន ក៏ដូចជាគ្រឿងឧបភោគសម្រាប់គ្រួសារលោកបេន។
សូមបញ្ជាក់ដែលថាឯកឧត្តម ហ៊ុន ជា ក៏បានមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះថា៖ «សកម្មភាពដុតបំផ្លាញព្រៃឈើនៅភូមិសាស្រ្ដ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីទន្រ្ទានយកដីនៅតែបន្ដមាន ដោយគ្មានអ្នកឈឺឆ្អាល ក្រុមគ្រួសារ បេន កំពុងប្រឈមមុខជាមួយពួកចោរលួចដុតព្រៃ ហើយលោក បេន ពិតជាពិបាក និងមិនអាចទប់ទល់ជាមួយពួកចោរបានទេ ព្រោះចោរមានមនុស្សនៅពីក្រោយ»។
សូមបងប្អូនដែលពាក់ព័ន្ធ ជួយសំរួល និងមើលថែពួកគាត់ផង ព្រោះថាគាត់មកជួយយើងដោយគ្មានចង់បានអ្វី ក្រៅពីថែរក្សាព្រៃឈើអោយបានគង់វង្សទេ! រួមគ្នាឡើង ព្រោះថាគេធ្វើដើម្បីយើង និងជាតិសាសន៍របស់យើង ដូច្នេះយើងត្រូវជួយមើលថែពួកគាត់វិញ! ខ្ញុំនិងរួមចំណែកក្នុងការងារមួយនេះ»។
យ៉ាងណាមិញយោងតាមផេករបស់លោក តាន់ គីមសួរ បានសរសេររៀបរាប់អំបាញ់មិញទាក់ទងជាមួយលោកអធិការ ប្រធានឃ៉ំ មានខ្លឹមសារថា៖«សូមផ្ញើសារនេះទៅកាន់លោកអធិការ ប្រធានឃ៉ំ និងអ្នកព័ត៍មានចុងស្រុកចំនួននៅស្រុកសង្គមថ្មីឲ្យបានជ្រាបផង ឈប់បន្តចេញមុខអន្តរគមន៍រឿងឈើខុសច្បាប់ដែលទើបតែបង្ក្រាបបាននាព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះទៀតអីណា ព្រោះថាបងប្រុសហ៊ុន ជាបានប្រកាសថា បងប្រុសនឹងរួមគ្នាជាមួយលោកបេនក្នុងការធ្វើសង្គ្រាមជាមួយបទល្មើសព្រៃឈើនិងសត្វព្រៃហើយ។ នេះមិនមែនជាការគម្រាមអស់លោកទេ តែជាការជូនដំណឹងទៅកាន់អស់លោកថា បេនមិនមែននៅតែឯងដូចមុនទៀតទេ» ៕