Connect with us

ព័ត៌មានថ្មីៗ

ស្រា.បៀ.រ អង្គរ បានរៀបចំការប្រគំតន្រ្តីអង្គរអបអរអត្តសញ្ញាណយើង ដោយបង្ហាញនូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនទម្រង់

Published

on

ភ្នំពេញ៖ ស្រា.បៀ.រ អង្គរ មានក្តីសោមនស្សរីករាយ ដែលបានរៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តី «អង្គរ អបអរអត្តសញ្ញាណយើង» ដោយបានបង្ហាញនូវការសម្តែង និងផ្ទាំងទស្សីយភាពសិល្បៈជាច្រើនទម្រង់ ដែលសុទ្ធសឹងតែឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរ។ កម្មវិធីនេះបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV កាលពីចុងសប្តាហ៍មុន បន្ទាប់ពីយុទ្ធនាការ «ឆ្លុះបញ្ចាំងពីអត្តសញ្ញាណយើង» របស់ ស្រា.បៀរ.អង្គរ នៃក្រុមហ៊ុន ខេមប្រ៊ូវ ទទួលបានជោគជ័យ។

ព្រឹត្តិការណ៍ប្រគំតន្រ្តីអង្គរអបអរអត្តសញ្ញាណយើង បានបង្ហាញនូវផ្ទាំងទស្សនីយភាពជាច្រើនដូចជា៖ ការបង្ហាញក្បាច់រាំ ការសម្តែងល្ខោនស្រមោលស្បែកធំ ក្រមា ដើមត្នោត និង ចាប៉ីដងវែង ជាដើម ដោយមានការចូលរួមពីលោកគ្រូ គង់ បូរាណ ដែលជាកូនប្រុសរបស់ព្រឹទ្ធាចារ្យ គង់ ណៃ និងកំពូលតារាចម្រៀងល្បីៗជាច្រើនរូបទៀត ដូចជា៖ លោក ណុប បាយ៉ារិទ្ធ អ្នកនាង ឱក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក ឆន សុវណ្ណរាជ កញ្ញា ឈឺន រតនៈ លោក គង់ ចំរើន និងក្រុមរាំ The King ក៏ដូចជារំលេចសម្លៀកបំពាក់ដែលបានរចនាឡើងពីអត្តសញ្ញាណខ្មែរ ប្រកបដោយភាពច្នៃប្រឌិត។

ទាំងការសម្តែង និងបទចម្រៀងមួយចំនួន ព្រមទាំងសម្លៀកបំពាក់ដែលត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត របស់សិល្បករ និងសិល្បការិនី សុទ្ធសឹងតែឆ្លុះបញ្ចាំងរំលឹកពីអត្តសញ្ញាណខ្មែរយើងចំនួនបួន ដែលត្រូវបានជ្រើសរើសដោយ ក្រុមហ៊ុន ខេមប្រ៊ូវ សម្រាប់យុទ្ធនាការ «ឆ្លុះបញ្ចាំងពីអត្តសញ្ញាណយើង» ។

លោក សោម ច័ន្ទណារ៉ាត ប្រធានផ្នែកគ្រប់គ្រងពាណិជ្ជសញ្ញាស្រា.បៀ.រ អង្គរ របស់ក្រុមហ៊ុន ខេមប្រ៊ូវ បានលើកឡើងថា៖ «ស្រាបៀរ អង្គរ មានមោទកភាពចំពោះគុណតម្លៃរបស់ខ្លួន ដែលក្លាយជា «ស្រា.បៀ.រយើង»។ ស្រា.បៀ.រអង្គរ បានផ្សាភ្ជាប់ខ្លួនទៅក្នុងការលើកស្ទួយអត្តសញ្ញាណជាតិ ដែលជាផ្នែកមួយនៃការជួយលើកកម្ពស់វប្បធម៌ជាតិយើង។ ចាប់តាំងពីវត្តមានថ្ងៃដំបូង មិនត្រឹមតែតាមរយៈឈ្មោះ និងពាណិជ្ជសញ្ញាដ៏លេចធ្លោរំលេចពីរូបប្រាសាទអង្គរវត្តប៉ុណ្ណោះទេ ស្រាបៀរ អង្គរ តែងមានគោលជំហផ្សាភ្ជាប់ និងបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយនឹងមោទកភាពជាតិ»។

លោក ច័ន្ទណារ៉ាត បានបន្តទៀតថា៖ «គោលបំណងសំខាន់របស់យើង គឺលើកកម្ពស់ការយល់ដឹងដល់យុវជន កម្ពុជាជំនាន់ក្រោយ ក្នុងតួនាទីជាអ្នកចូលរួមថែរក្សា ការពារ អភិរក្សកេរដំណែល និងបេតិកភណ្ឌជាតិដ៏សម្បូរបែបរបស់យើង ឱ្យរស់រវើក និងនៅគង់វង្សស្ថិតស្ថេរយូរអង្វែង។ ​ដូច្នេះហើយ ក្នុងនាមជាពាណិជ្ជសញ្ញាផលិត ផលដ៏ពេញនិយមមួយ យើងចង់បង្កើតឲ្យមានភាពច្នៃប្រឌិត ដែលទាក់ទាញ និងជំរុញលើកទឹកចិត្តយើង។ យើងមានមោទកភាពចំពោះអ្វីដែលយើងមាន ហើយយើងកោតសរសើរ និងគោរពឲ្យតម្លៃចំពោះមរតកប្រវត្តិសាស្ត្រដែលបន្សល់ទុក ធ្វើឲ្យពួកយើងរឹងមាំ»។

សូមបញ្ជាក់ថា យុទ្ធនាការ «ឆ្លុះបញ្ចាំងពីអត្តសញ្ញាណយើង» របស់ស្រា.បៀ.រ អង្គរ បានជ្រើសរើសអត្តសញ្ញាណខ្មែរយើងចំនួនបួន ដោយបានបង្កប់នូវខ្លឹមសារ និងអត្ថន័យសំខាន់ៗដោយឡែកពីគ្នា ដូចជា៖

១. ក្រមា៖ តម្បាញក្រមាដែលញឹកដូចទំនាក់ទំនង​ដ៏រឹងមាំ
២. ចាប៉ី៖ ចាប៉ីមិនអាចខ្វះខ្សែ ដូចភាពរីករាយមិនអាចខ្វះគ្នា
៣. ដើមត្នោត៖ ដើមត្នោតលូតខ្ពស់ ដូចមិត្តភាពយូរអង្វែង
៤. ល្ខោនស្បែក៖ ពន្លឺឆ្លុះចេញជាស្រមោល ឆ្លុះបញ្ចាំងពីជីវិតដ៏រស់រវើក

ស្រា.បៀ.រ អង្គរ ត្រូវបានផលិតជាលើកដំបូងក្នុងឆ្នាំ ១៩៩២។ ស្រា.បៀ.រ អង្គរ គឺជាផលិតផលលំដាប់កំពូលមួយរបស់ក្រុមហ៊ុន ខេមប្រ៊ូវ ។ ឆ្លងកាត់បទពិសោធជាច្រើនទស្សវត្ស ស្រា.បៀ.រ អង្គរ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ជាស្រា.បៀ.រល្អបំផុត ដែលផលិតដើម្បីឆ្លើយតបនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងផ្តល់នូវបទពិសោធរសជាតិស្រាបៀរដ៏អស្ចារ្យ សម្រាប់អតិថិជនរបស់ខ្លួន។

ស្រា.បៀ.រ អង្គរ ត្រូវបានផលិតឡើងពីគ្រឿងផ្សំដ៏ល្អឥតខ្ចោះ នាំចូលពីអឺរ៉ុប និងផលិតតាមស្តង់ដាររបស់ក្រុមហ៊ុន កាស៊្បែរ គ្រុប ដោយប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់ និងរក្សាបាននូវរសជាតិដើមដែលប្រជាជនខ្មែរនិយមចូលចិត្ត និងឆ្ញាញ់ពិសាស្របតាមចំណង់ចំណូលចិត្តរបស់ប្រជាជនខ្មែរនាសម័យបច្ចុប្បន្ន៕

ពិសាគ្រឿ.ងស្រ.វឹ.ង សូមកុំបើកបរ!

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

ព័ត៌មានថ្មីៗ

ថ្ងៃកំណើតកូនប្រុសតែមួយ ម៉ាក់ៗ ពេជ្រ សូលីកា សុំម៉ាញាក់ឈ្នះអស់អ្នកចូលរួម

Published

on

By

ភ្នំពេញ៖ ជីវិតគ្រួសារ តារាចម្រៀង ពេជ្រ សូលីកា កំពុងត្រូវមហាជនខ្មែរ ផ្ទុះការចាប់អារម្មណ៍ កាន់តែច្រើនទៅៗ ខណៈកូនប្រុសកាន់តែធំ ជីវិតគ្រួសាររបស់នាង មានចំហាយសុភមង្គល ដូចក្នុងរឿងនិទាន ធ្វើឲ្យហ្វេនៗឈ្លក់វង្វេងតាម និងប្រាថ្នាសុំឲ្យបានគ្រួសារដូចIdolស្ទើរគ្រប់គ្នា។

លើសពីនេះទៅទៀត តារាចម្រៀង ពេជ្រ សូលីកា ជា តារាស្រីម្នាក់ដែលមាន សន្ទុះនៃការគាំទ្រខ្លាំង មិនត្រឹមតែមាន ទឹកដមសំនៀងស្រទន់រណ្តំប៉ុណ្ណោះទេ តែរូបនាង ក៏ជាតារាស្រីម្នាក់ដែលមាន រូបសម្រស់យ៉ាងស្រស់ស្អាត កូនមួយហើយ តែមើលទៅ ដូចក្រមុំ១៨ឆ្នាំ។

ជាក់ស្ដែង ក្នុងថ្ងៃកំណើតកូនប្រុសគម្រស់ខួបពីរឆ្នាំ ពេជ្រ សូលីកា និងស្វាមីបានរៀបចំកម្មវិធីឲ្យ កូនប្រុសតែមួយរបស់ពួកគេយ៉ាងអធិកអធមដោយមានការរៀបចំដេគ័រ យ៉ាងស្អាតប្លែកភ្នែកផងដែរ។ ជាងនេះទៀត ហ្វេនៗបែរជាចាប់អារម្មណ៍ខ្លាំងទៅលើសម្រស់ ពេជ្រ សូលីកា ដែលជាអ្នកម៉ាក់វ័យក្មេង ក្នុងឈុតរ៉ូបពណ៌ក្បឿងចែងចាំង បញ្ចេញសម្រស់ ដ៏លេចធ្លោដូចក្រមុំយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Continue Reading

ព័ត៌មានថ្មីៗ

ទប់ទឹកភ្នែកមិនជាប់ ពេលអានសារកូនស្រីរបស់ Por ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៩ ឆ្នាំ

Published

on

By

អស់រយៈពេល ៦ ឆ្នាំមកហើយដែលតារាប្រុសលោក Por Tridsadee បានលាចាកលោកចោលប្រពន្ធ និង កូនស្រីជាទីស្រឡាញ់ ដោយបន្សល់ត្រឹមតែអនុស្សាវរីយ៍ល្អៗប៉ុណ្ណោះ។ សម្រាប់តារាស្រី Bo Vanda ទោះបីស្វាមីបណ្ដូលចិត្តត្រូវចាកឆ្ងាយគ្មានថ្ងៃវិលត្រឡប់ក៏ដោយ តែក្ដីស្នេហ៍របស់នាងហាក់មិនថមថយឡើយ។

គេសង្កេតឃើញថា បន្ទាប់ពីតារាសម្ដែងលោក Por បានលាចាកលោកទៅ តារាស្រីនាង Bo Vanda ជាប្រពន្ធត្រូវទទួលភារៈចិញ្ចឹមបីបាច់កូនតែម្នាក់ឯង ដោយនាងត្រូវរ៉ាប់រងគ្រប់បែបយ៉ាង ដើម្បីឱ្យកូនរស់នៅមានក្ដីសុខដូចកូនគេដទៃ។ ជាការពិត អ្នកម៉េមាយ Bo Vanda ក្រោយពីស្វាមីបាត់វត្តមានស្វាមី គេឃើញថាតារាស្រីរូបនេះនៅតែមិនអស់សង្ឃឹម និង ប្រឹងប្រែងក្នុងការប្រើជីវិតយ៉ាងមានន័យជាមួយនឹងកូនស្រីសំណព្វចិត្តម្នាក់។

ទោះបីជារស់នៅក្នុងភាពជាស្ត្រីមេម៉ាយក៏ដោយ តែតារាស្រីនាង Bo Vanda បានចិញ្ចឹមបីបាច់កូនបានល្អមិនចាញ់អ្នកដែលគេមានប្ដីជួយជ្រោមជ្រែងនោះទេ ពោលគឺនាងតែងតែបង្រៀនកូនឱ្យស្គាល់នូវគុណធម៍ជីវិត ស្គាល់អំពើល្អ ឬ អាក្រក់ ព្រមទាំងយល់ដឹងពីការរស់នៅក្នុងសង្គមទៀតផង។

តួយ៉ាង ថ្មីៗនេះ មហាជនហាក់រំជួលចិត្តតាម និង រំភើបចិត្តដូចគ្នា ក្រោយគេបានឃើញកូនស្រីរបស់តារាស្រីប្រុសទាំងពីរ គឺអូន Malis បានកាន់បាច់ផ្កាយ៉ាងស្រស់ស្អាតមួយបាច់ ឈរជូនពរម្ដាយ និង ឪពុកខ្លួនខណៈដែល Por សល់ត្រឹមតែរូបថតបិទជាប់លើជញ្ជាំង ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ៩ ឆ្នាំរវាងតារាស្រី Bo Vanda និង លោក Por។

ថ្វីដ្បិតនៅក្មេងក៏ពិតមែនតែ អូន Malis ជាក្មេងឆ្លាតយល់ដឹងគ្រប់រឿងរបស់ឪពុកម្ដាយ។ ជាពិសេស ក្នុងឱកាសគម្រប់ខួប ៩ ឆ្នាំនោះ អូន Malis បានពោលពាក្យយ៉ាងរំជួលចិត្តមួយទៅកាន់តារាស្រី Bo Vanda ថា ៖ «រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍ លោកប៉ា អ្នកម៉ាក់ កូនសុំឱ្យអ្នកម៉ាក់ និង លោកប៉ាស្រឡាញ់គ្នាបែបនេះរហូតដល់កូនធំពេញវ័យ»។

Continue Reading

ព័ត៌មានថ្មីៗ

ស្រណោះ! ថ្ងៃខួបអាពាហ៍ពិពាហ៍ ៩ ឆ្នាំរបស់ឪពុកម្តាយ អូន Malis ពោលប៉ុន្មានម៉ាត់ ចាក់ដោតអ្នកគាំទ្រខ្លាំង

Published

on

By

អស់រយៈពេលជាង ៦ ឆ្នាំទៅហើយ ដែលតារាប្រុស Por Thrisadee បានបាត់បង់ជីវិតលាចាកលោកនេះ ដោយបន្សល់តែភាពសោកសៅ និង ក្តីនឹករឭកជាខ្លាំងឱ្យភរិយា និង កូនស្រីសំណព្វ ព្រមទាំងមហាជនអ្នកគាំទ្រជាច្រើន។

យ៉ាងណាមិញ បើទោះជាស្វាមីបានចាកចេញទៅហើយក៏ដោយ តែ Bo Vanda ជាភរិយានៅតែរក្សាក្តីស្រឡាញ់របស់ខ្លួនឱ្យគេជានិច្ចមិនងាយថមថយឡើយ ហើយគ្រប់ឱកាសពិសេសផ្សេងៗ ក៏តែងតែនាំកូនស្រី គឺអូន Malis ឱ្យរំឭកដល់ឪពុកមិនដែលខាននោះទេ។

ជាក់ស្តែង កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ កន្លងនេះ គឺជាថ្ងៃគម្រប់ខួបអាពាហ៍ ៩ ឆ្នាំ របស់នាងជាមួយនឹង Por ហើយក្នុងនោះ Malis ក៏បានធ្វើអបអរផងដែរ ដោយការកាន់បាច់ផ្កាមួយបាច់ រួចនិយាយជូនពរឪពុកម្តាយ ដែលធ្វើឱ្យមហាជនទាំងឡាយរំជួលចិត្តជំនួស។

Bo Vanda បានបង្ហោះវីដេអូមួយនៅតាមបណ្តាញសង្គមរបស់ខ្លួន ដែលបង្ហាញឱ្យឃើញពីកូនស្រីសំណព្វចិត្តឈរកាន់បាច់ផ្កាមុខរូបថតរបស់ឪពុក ហើយបាននិយាយយ៉ាងរំជួលចិត្តថា ៖ «រីករាយថ្ងៃគម្រប់អាពាហ៍ពិពាហ៍របស់លោកប៉ា និង អ្នកម៉ាក់ កូនសូមឱ្យលោកប៉ាអ្នកម៉ាក់ស្រឡាញ់គ្នារាល់ថ្ងៃរហូតដល់កូនធំណា»។

យ៉ាងណាមិញ ក្រោយពីឃើញសកម្មភាពនេះ ហើយមហាជនអ្នកគាំទ្រជាច្រើន បាននាំគ្នាសរសើរអូន Malis មិនដាច់ពីមាត់ឡើយ ហើយគេក៏បានជូនពរអបអរថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍របស់ Por និង Bo ដូចគ្នា៕

Continue Reading

អត្ថបទថ្មីៗ