សូមកោតសរសើរ ឧកញ៉ា ស្រីចាន់ថន មិនត្រឹមតែរួមចំណែកជួយសាងសង់ស្ពានទេ ថែមទាំសន្យាថា ជួយបង្កើតចំណូលពីវិស័យទេសចរណ៍ធម្មជាតិ សម្រាប់បន្ត..

ម្សិលមិញនេះ នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ លោក ឧកញ៉ា ស្រី ចាន់ថន បានទៅជួបលោក បេន និងក្រុមគ្រួសារហើយ បន្ទាប់ពីបានមកដល់កម្ពុជាភ្លាម លោកក៏បានធ្វើដំណើរទាំងយប់ ទៅកាន់ខេត្តព្រះវិហារ ដើម្បីជួបពិភាក្សាអំពីតម្រូវការការខ្វះខាតជាមួយលោក ។

ក្នុងនោះផងដែរ បើយោងតាមការបញ្ជាក់បន្ថែមពីលោក តាន់ គីមសួរ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បានឲ្យដឹងថា៖

“ទឹកចិត្តបងប្រុសពិតជាមានទំហំធំធេងខ្លាំងណាស់ចំពោះលោកបេន បងប្រុសបានចំណាយទាំងកំលាំងកាយចិត្តក្នុងការចូលរួមជួយលោកបេននិងក្រុមគ្រួសារ បងប្រុសមិនត្រឹមតែសន្យាថានឹងចូលរួមចំណែកជួយសាងសង់ស្ពានធ្វើពីបេតុងចូលទៅកាន់ផ្ទះលោកបេននោះទេ តែបងប្រុសសន្យាថានឹងធ្វើយ៉ាងណាជួយបង្កើតចំណូលពីវិស័យទេសចរណ៍ធម្មជាតិសម្រាប់បន្តបេសកកម្មអភិរក្សព្រៃឈើរបស់លោកបេន។

មុននឹងបងប្រុសត្រលប់ទៅភ្នំពេញវិញ បងប្រុសក៏បានផ្តល់ថវិកាចំនួន១០០០$ជូនលោកបេនផងដែរ ជួសមុខឲ្យលោកបេននិងក្រុមគ្រួសារ ខ្ញុំសូមធ្វើការថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ល្អរបស់បងប្រុស”៕

Related posts

Leave a Comment