ត្រេអរជំនួស! ទីបំផុត នាយ តាក់ស៊ី​ រកគូអនាគតថ្មីឃើញហើយ ដោយគ្រោងនឹងរៀបការឆាប់ៗខាងមុខនេះ, ពួកគាត់ស្គាល់គ្នា ៥ ទៅ ៦ ខែមកហើយ (មានវីដេអូ)

ប្រិយមិត្តមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ កាលពីព្រឹក ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៩ កន្លងផុតទៅ នាយ តាក់ស៊ី បាន​លាចាកសិក្ខាបទ​ (សឹក) ជាផ្លូវការហើយ ដោយសារតែមានអាការជំងឺ ហាក់ដូចជាធ្ងន់ធ្ងរឡើងៗទៅហើយ ពីមួយថ្ងៃទៅមួយ មិនជាបានធូរស្បើយសោះ ហើយក៏បានធ្វើឲ្យមហាជនទូទៅសម្តែងអារម្មណ៍អាណិត និងព្រួយបារម្ភជាខ្លាំង។ មួយវិញទៀត នាយ ក៏បានលែងលះជាមួយភរិយារបស់ខ្លួនហើយ មុនពេលទៅបួស ព្រមទាំងបានប្រគល់ទ្រព្យសម្បត្តិទាំងអស់របស់ខ្លួនឲ្យទៅភរិយាផងដែរ។

ចំណែកនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ មហាជនផ្ទុះការចាប់អារម្មណ៍សារជាថ្មី ដោយនាយ តាក់ស៊ី បានជួបគូអនាគតថ្មីហើយ ហើយគ្រោងនឹងរៀបការឆាប់ៗខាងមុខនេះ ដោយពួកគេទាំងពីរបានស្គាល់គ្នាប្រហែលជា ៥ ទៅ ៦ខែ ហើយ។ លោក K01 បានបង្ហោះវីដេអូពីការបញ្ជាក់របស់នាយ តាក់ស៊ី និងគូអនាគត នាយផងដែរ ព្រមទាំងភ្ជាប់សារបញ្ជាក់បន្ថែមថា៖

“សូមជូនពរបងតាក់ស៊ីម្នាក់មួយផង នឹងចូលរោងឆាប់ៗនេះ អបអរបងប្រុស តាក់ស៊ី ដែលបង ប្រុសរកបានដៃគូអនាគតថ្មី ហើយមកស៊ុប ប្រាយ ទិញរថយន្តមួយគ្រឿង330 បង់រំលស់ពីឃ្លាំង លក់រថយន្តរបស់K01ទៀតផង ជូនពរបងហេងៗ”។ ដើម្បី ជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment