លោក ឡេង ណាវ៉ាត្រា ព្រមទទួលហើយថា ការរាំនៅព្រលានម៉ាឡេស៊ី ជាដើមហេតុពិតមែន ដូចនេះលោកស្នើរសុំថា…

ដូចដែលបងប្អូនបានដឹងរួចមកហើយ ពាក់ព័ន្ធនិងបញ្ហា រាំនៅព្រលានយន្តហោះ ហើយនិងបុគ្គលម្នាក់ ដែលបានដៀលខ្មែរ នៅក្នុងវិដេអូឃ្លីបនោះ ។ ក្រោយមក លោកហេង ឡុង បានដាក់ពាក្យបណ្តឹងលើបុគ្គលរូបនោះ នៅប្រទេសកូរ៉េ និងកម្ពុជា ។ រឿងហេតុមួយនេះ បានធ្វើឲ្យមហាជន តាមបណ្តាញសង្គមហ្វេសប៊ុក បានជជែកវែកញែកគ្នាពេញបណ្តាញសង្គម។

ដោយឡែកនៅបន្ទាប់ពីលោក ហេង ឡុង និងលោក ឡេង ណាវ៉ាត្រា បានមកប្រទេសវិញ ក្រោយពីបញ្ចាប់ការប្រគុំតន្រ្តី ។ ខណៈពេលនេះ លោក ឡេង ណាវ៉ាត្រា បានបង្ហោះសារថា “ដើម្បីបញ្ចប់រឿងកាចោទប្រកាន់គ្នា ។ ខ្ញុំគិតថា #ការរាំនៅព្រលានម៉ាឡេសុី ជាដើមហេតុ ដូច្នេះខ្ញុំបាទស្នើរសូមបងហេងឡុង សូមបញ្ចប់រឿងត្រឹមប៉ុណ្ណឹង សូមកុំមានការប្ដឹងបន្តវែងឆ្ងាយអី ហើយសង្ឃឹមថា បងប្អូនទាំងអស់ នឹងយោគយល់ ដោយកាគោរពស្រលាញ់ពីខ្ញុំ❤ហើយការាំរបស់ក្មេងៗនៅព្រលានយន្តហោះ(មិនមែនជាអ្នកសិល្បៈទេ) #តែយើងខ្ញុំនឹងទុកជាកំហុសឆ្គងបទពិសោធន៍ក្នុងការកែតម្រូវ ។ សូមអគុណ🙏🙏🙏🙏🙏🙏”។

Related posts

Leave a Comment