តាន់ គឹមសួរ ៖ ចៅហ្វាយស្រុកសង្គមថ្មី ជ៉ំ ពុយ ឈឺពោះរាគអាចម៌ ទើបអត់បានមកប្រជុំដោះស្រាយបញ្ហា ភ្លើងឆេះព្រៃ និងភ្លើងឆេះស្ពាន

ព្រះវិហារ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា កត្តាព្រៃឈើនៅក្នុងប្រទេសកម្ពុជាយើងកំពុងតែរងនៅការបាត់បង់ដោយសារតែការកាប់បំផ្លាញ និងកាប់យកទៅលក់ពីសំណាក់អ្នកមានអំណាចនិងមានលុយមួយចំនួននៅក្នុងប្រទេសកម្ពុជា ។ជាក់ស្តែង គ្រួសារជនបរទេសមួយគ្រួសារដែលបងប្អូនហៅគាត់ថា បេន គាត់បានបង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​មានការនឿយចិត្តយ៉ាងខ្លាំង ជាមួយនិង​ការ ការពារសត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​ពីសំណាក់ជនខិលខូចមួយចំនួន

ដែលកាប់បំផ្លាញព្រៃឈើនិងដុតព្រៃជាដើម។ដោយឡែក បើយោងទៅតាមគណនីហ្វេសប៊ុករបស់ លោក តាន់ គឹមសួរ បានធ្វើការបង្ហោះនៅមុននេះដោយមានខ្លឹមសារយ៉ាងក្តុក្តួលយ៉ាងដូច្នេះថា «ថ្ងៃនេះត្រូវប្រជ៉ំដោះស្រាយបញ្ហាមួយចំនួន តែចៃដន្យអីចៅហ្វាយស្រុកសង្គមថ្មីជ៉ំ ពុយឈឺពោះរាគអាចម៌ ដូចនេះអត់បានចូលរួមប្រជ៉ំទេ។ ពូពុយឥឡូវល្បីក៏មិនចាញ់បេនប៉ុន្មានដែរ👍👍👍»។យ៉ាងណាមិញ គួរបញ្ចាក់ផងដែរថាគ្រួសារលោក បេន

គឺជាគ្រួសារបរទេសមួយក្នុងចំណោមជនបរទេសជាច្រើនទៀត ដែលមានការលះបង់ខ្ពស់គាត់ដឹងថាការជ្រើសរើសនាំគ្រួសារមករស់នៅក្នុងព្រៃស្ងាប់បែបនេះគឺវាជាមួយដែលមិនល្អទេ ព្រោះវាអាចបង្ករឲ្យមានគ្រោះថ្នាក់ដល់សុវត្តិភាពរបស់ពួកគាត់ពីសំណាក់សត្វព្រៃនិងជនខិលខួចមួយចំនួនជាដើម ប៉ុន្តែដោយសារតែក្តីស្រឡាញ់ទើបពួកគាត់ហ៊ានលះបង់ខ្លាំងដូច្នេះ ៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment