នៅក្នុងពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា ការស្រលាញ់ ភេទដូចគ្នាហាក់បីជាចាប់ផ្តើមមានសន្ទុះកើនឡើងគួរឲ្យកត់សំគាល់ ដែលភាគច្រើននោះគឺការស្រលាញ់រវាងមនុស្សស្រី និងមនុស្សស្រី ប៉ុន្ដែចំណែកមួយគូរនេះវិញ គឺជាការស្រលាញ់ភេទដូចគ្នារវាងមនុស្សប្រុស និងមនុស្សប្រុសដូចគ្នាវិញម្ដង។ទន្ទឹមនឹងរឿងរ៉ាវស្រលាញ់ភេទដូចគ្នានេះដែរ បើយើងនិយាយទៅតាមទំនៀមទំលាប់ប្រពៃណីតាមប្រទេសនីមួយៗ នៅក្នុងពិភពលោកវិញនោះ គឺច្បាប់ប្រទេសខ្លះ បានយល់ព្រមឱ្យពួកគេទាំងពីរអាចរៀបអាពាហ៏ពិពាហ៏ស្របច្បាប់បាន ហើយចំណែកប្រទេសខ្លះទៀតនោះ គឺមិនអនុញ្ញាតអោយរៀបអាពាហ៏ពិពាហ៏ ចំពោះភេទដូចគ្នានោះឡើយ។
ដោយឡែកកាលពីថ្មីៗនេះ នាថ្ងៃទី២១ ខែវកុម្ភៈ ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ដែលមានឈ្មោះថា Hea Go បានបង្ហោះរូបថតបែបស្វីតៗជាច្រើនសន្លឹក នៃពិធីមង្គលការប្រុសស្រលាញ់ប្រុសដូចគ្នា ដែលរៀបចំទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរ និងបានភ្ជាប់សារមួយឃ្លាថា៖”ក្តីស្រលាញ់ Wedding ណារិទ្ធ សីហា ជូនពរបងទាំងពីរ ស្រលាញ់គ្នាដល់ចាស់ មានសុភមង្គល់ រកសុីមានបាន”។ជាមួយគ្នានេះដែរ មហាជន
និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ក្រោយឃើញទិដ្ឋភាពវីដេអូមង្គលការមួយនេះហើយ បាននាំគ្នាច្រណែន ព្រមទាំងបានលួចសរសើរមិនដាច់ពីមាត់ និងបានធ្វើការជូនពរទៅដល់គូរស្វាមីភរិយាថ្មីមួយគូរនេះ អោយរស់នៅស្រលាញ់គ្នាដល់ចាស់សក់ស្កូវ រស់នៅជាមួយគ្នាពោលពេញទៅ ដោយភាពផ្អែមល្ហែម ព្រមទាំងសុភមង្គល និងទទួលទានរកសុីមានបានទៀតផង។ប្រភព៖ហ្វេសប៊ុក