ឡានក៏មានជិះ លុយក៏មានចាយ​ បែរជា​មិនរៀបការ​ ដោយ​គ្រាន់​តែ​រៀប​ចំ​សែនព្រេន​បន្តិច​បន្តួច​ ដោយ​សារតែ​

ពិធីមង្គលការ​ គឺ​ជា​ថ្ងៃ​ដ៏វិសេសវិសាល និងមានន័យបំផុតក្នុងឆាកជីវិត​មនុស្ស​គ្រប់រូប​ មិនថាតែមនុស្សប្រុស​ ឬក៏​ជាមនុស្សស្រីនោះឡេីយ​ ហើយក្នុងថ្ងៃនេះដែរ​ ក៏ជាថ្ងៃដ៏មាន​អនុស្សាវរីយ៍​មួយ​ ដែលមានន័យបំផុត​ ក្នុងឆាកជីវិត ធ្វេីឲ្យ​យេីងគ្រប់គ្នាចងចាំមិនភេ្លច​ នូវ​ថ្ងៃដ៏មានន័យ​ មានជ័យមង្គល​ សិរីសួស្ដី និងមានសេចក្តីសុខបំផុតផងនោះ។

យ៉ាងណា​មិញ​ ក្រឡេក​មកមេីល​ពី​គូស្នេហ៍​មួយ​គូ​នេះ​វិញ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​ មានការ​ការ​ចាប់អារម្មណ៍​ជាខ្លាំង​ ខណៈ​ដែល​អ្នកទាំងពីរ​មានលទ្ធភាព​រៀប​មង្គលការ​ហេីយនោះ​ តែបែរជាសែន​ព្រេន​ទៅវិញ។ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ រតនម្បិយោ​ ហាត់​ណាក់​ បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖

«ឡានក៏មានជិះ លុយក៏មានចាយ ប៉ុន្តែគាត់មិនចង់រៀបការដូចគេ​ នាំតែអស់លុយច្រើន សុភមង្គលមិនមែនឋិតនៅលើមង្គលការ​ ឬ​ក៏សែនព្រេន​ឡើយ​ គឺឋិតនៅលើអ្នកទាំងពីរចេះផ្ដល់ស្នាមញញឹមដល់គ្នានឹងគ្នា ជូនពរប្អូនទាំងពីរឱ្យចេះស្រលាញ់​ មើលថែគ្នាដល់ចាស់រៀងៗខ្លួន ពួកគាត់មិនមែនជាអ្នកក្រទេ

ប៉ុន្តែ ពួកមិនចង់ការធំដុំនាំតែអស់លុយច្រើនចឹង ហើយគាត់សែនព្រេនតែមួយព្រឹក​ សល់លុយទុកប្រាកបមុខរបរផ្សេៗទៀត សុភមង្គលមិនមែនចាំបាច់តែការទោះបីសែនព្រែក៏ដោយ ឲ្យតែប្អូនទាំងពីរមានមេត្តាធម៌ដល់គ្នានឹងគ្នាទៅវិញទៅមក សុភមង្គលនឹងមានដល់ប្អូនៗជានិច្ចមិនខាននោះឡើយ»។

Related posts

Leave a Comment