លោកឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ ឡាន​ក្រុង​ចល័តជាច្រេីនគ្រឿង​ ធ្វើ​ដំណើរ​មិនយកលុយ​​ ត្រូវ​បាន​សម្ភោធ​ដាក់​ដំណើរការ​ចាប់​ពីថ្ងៃ​នេះ​តទៅ​ ដែលស្ថិតក្នុង​ខេត្ត​

ប្រិយមិត្ដជាច្រេីនធ្លាប់បានដឹងរួចមកហេីយ​ អំពីប្រវត្ដិលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ទម្រាំតែមានដូចថ្ងៃនេះ​ គឺមិនមែនជារឿងដែលងាយស្រួលនោះទេ​ ប៉ុន្ដែក្រោយពីលោក ក្លាយទៅជាឧកញ៉ា​ លោកមិនដែលភ្លេចដើមកំណើតខ្លួនឯងនោះទេ ដោយតែងតែចេញមុខធ្វើអំពើមនុស្សធម៌ជាច្រើន ជួយដល់ចាស់ជរា ក៏ដូចជាកសាងផ្លូវជូនប្រជាពលរដ្ឋថែមទៀតផង។

ជាក់​ស្ដែង​ កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​ លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ បាន​មាន​គម្រោង​បញ្ចេញ​នូវ​រថយន្ត​ក្រុង​ជាច្រើន​គ្រឿង​ ដេីម្បី​ជួយសម្រាល​ដល់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​។ បេីយោងតាម​ការ​បញ្ជាក់​ពី​លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ ​បានមានការ​រៀប​រាប់​ឲ្យ​ដឹង​នៅថ្ងៃ​នេះ​ថា៖

«កាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកសម្រាប់បងប្អូននៅស្រុកម៉ាឡៃ និងប៉ោយប៉ែត ជាមួយរថយន្តក្រុងចល័តរាល់១៥នាទីម្តងរបស់ទីក្រុងរណប Poipet Satellite City ដែលជាបុត្រសម្ព័នក្រុមហ៊ុន Galaxy Navatra Group របស់ខ្ញុំបាទ ដោយរយៈពេល៣ខែដំបូងបងប្អូនធ្វើដំណើរគឺពុំយកប្រាក់ឡើយ ហើយខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឃន៍ជាតិ»។

គូសបញ្ជាក់​ថា​ ឡានក្រុងចល័តសាធារណៈនេះ​ គឺជាការខិតខំប្រឹងប្រែង​ និងក្ដីស្រមៃទាំងយប់ទាំងថ្ងៃរបស់​លោកឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ ក្នុងការចូលរួមចំណែកអភិវឌ្ឍទៅលើសេវាចរាចរណ៍​ ជាពិសេស​ដេីម្បី​ជួយសន្សំសំចៃថវិកា​ប្រជាពលរដ្ឋ​ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែកេីតមានឡេីងជាច្រើនករណីផងដែរ។

Related posts

Leave a Comment