ប្រិយមិត្តនឹក ខេមរៈ ស្រីពៅ ទេ ! រូបសំណាក់ខេមរៈស្រីពៅ ពេលនេះរួចរាល់ហើយ ដោយលោក ខេមរៈ សិរីមន្ត និងគ្រួសារបានបង្ហោះសារថា

បងប្អូនច្បាស់ជាបានជ្រាបហើយថាកញ្ញ ខេមរៈ ស្រីពៅ គឺជាតារាចម្រៀងម្នាក់ដែលមានសំឡេងពិរោះនិងល្បីឈ្មោះបោះសំម្លេងយ៉ាងខ្លាំងហើយទទួលបានការគាំទ្រជាច្រើនពីសំណាក់បងប្អូនខ្មែរយើង ក្រោយមកបន្ទាប់ពីបាត់មុខនាងមួយរយៈស្រាប់តែដំណឹងក្រៀមក្រំមួយបានកើតឡើងព្រោះនាងបានទទួលមរណៈបាត់ទៅហើយ កាលពីរសៀលម៉ោង១ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ នៅមន្ទីរពេទ្យ ប្រទេសឥណ្ឌា ដោយសាររោគាពាធក្នុងអាយុ ២៨ឆ្នាំ ។

ដោយឡែក នៅមុននេះបន្តិច កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានមានការរៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយមានខ្លឹមសារទាំងស្រុងថា៖ «រូបសំណាក់ ខេមរៈ ស្រីពៅ ប្អូនស្រីសំណប់ចិត្ត ខ្ញុំនឹងប៉ាម៉ែរួមទាំងបងប្អូនទាំងអស់គ្នា ពេលនេះរួចរាល់ហើយថ្វីត្បិតប្អូនស្រីខ្ញុំមិននៅ តែកេរ្តិ៍ឈ្មោះ កិត្តិយស ក្តីស្រលាញ់ ពីបងនិងប៉ាម៉ែបងប្អូនយើងរួមទាំងបងប្អូនពូមីងដែលគាត់ស្រលាញ់គាំទ្រប្អូនស្រី គឺនៅឋិតថេរជារៀងរហូត សូមប្អូនបានទៅដល់ឋានសួគ៌»។

Related posts

Leave a Comment