ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធ បង្ហាញអារម្មណ៍ទាំងរំជួលចិត្តថា “គាត់ត្រូវ​បានបាត់បង់​ជេីងម្ខាង ​ដោយសារតែ​ជាន់មីន ​នៅក្នុង​តំបន់​ជួរភ្នំ​ដងរែក​ កាល​ពី​ទសវត្ស​ឆ្នាំ​៩០​ នេះហេីយ​សង្គ្រាម…”

នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឬទ្ធី បានជួបអ៊ុំប្រុសពិកាជើងម្ខាងម្នាក់ ហើយក៏បានជួបសួរសុខទុក្ខតាមផ្លូវ ព្រមទាំងជូនថវិកាមួយចំនួន ជូនអ៊ុំប្រុសម្នាក់នេះថែមទៀតផង ព្រមទាំងភ្ជាប់សារដ៏រំជួលចិត្ត និងគួរឲ្យអាណិតមួយថា៖ “គាត់ត្រូវ​បានបាត់បង់​ជេីងម្ខាង​ដោយសារតែ​ជាន់មីន​នៅក្នុង​តំបន់​ជួរភ្នំ​ដងរែក​កាល​ពី​ទសវត្ស​ឆ្នាំ​៩០​ នេះហេីយ​សង្គ្រាម​​ នៅពេលនេះ​ យេីង​មាន​សន្តិភាព​១០០%​ ពេញលេី​ផ្ទៃ​ប្រទេស​ទៅហេីយ​តេីនៅចង់បានអីទៀត​( អគុណ​សន្តិភាព​ )​ ។”។

ក្រោយពីឃើញបែបនេះ ​បងប្អូនអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញការកោតសរសើរចំពោះលោក ឧកញ៉ា ដែលមិនរើសអើងជនពិកាហើយ ថែមទំាងទទួលរាក់ទាក់ថែមទៀតផង ហើយក៏មានអ្នកខ្លះ comment ថា “ជាមហាយកុសលផលបុណ្យជូនដល់លោកអ៊ុំអោយសុខភាពល្អទាំងក្រុមគ្រួសារណាលោកអ៊ុំ លោកអ៊ុំជាឯកឧត្តមបណ្ឌិតថ្លាថ្លៃដែល ប្រជារាស្រ្តខ្មែរសែនស្រលាញ់េញបេះដូងរាល់នៅទង្វេីរដែលលោកអ៊ុំធ្វេីគ្រប់ជំហាន”។ ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត នូវទឹកចិត្តមួយនេះ ដែលលោកឧកញ៉ា បានធ្វើចំពោះអ៊ុំពិកាជើងម្ខាងរូបនេះ៕

Related posts

Leave a Comment