អ្នកនាង សួស វីសា៖ ពីរនាក់ប្តីប្រពន្ធអោបគ្នា រំភេីបផង សេីចផង យំផង មិនដឹងថាអារម្មណ៍មួយនេះ និយាយយ៉ាងណាឲ្យត្រូវនោះទេ

អ្នកគាំទ្រជាច្រើន ពិតជាបានជ្រាប រួចមកហើយ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង សួស វីសា បានចូលរោងការជាមួយលោក Tommy ហើយ ព្រមទាំងមានមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ ស្និតស្នាលជាខ្លាំង ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅ ដឹព្រីមៀរ សែន សុខ អគារ E និង F។

លុះមកដល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ពួកគេមានដំណឹងល្អមួយ រំភើបពេកដល់ថ្នាក់ និយាយមិនចង់ចេញ ព្រោះ សួស វីសា មានផ្ទៃពោះហើយ។ ក្នុងនោះ លោក Tommy បានបង្ហោះសារខ្លីមួយថា៖

“ក្នុងមួយជីវិតរបស់ខ្ញុំនេះ ថ្ងៃនេះហើយ ជាថ្ងៃដែលខ្ញុំសប្បាយចិត្តបំផុត ដែលមិនអាចយកអ្វីមកថ្លែងបានឡើយ អរគុណប្រពន្ធសំលាញ់ដែលបានផ្តល់កាដូ ដ៍មានន័យមួយនេះ មកអោយគ្រួសារយើង ដែលជាកាដូដ៏មានតម្លៃកាត់ថ្លៃពុំបាន (Baby) បងសប្បាយចិត្តខ្លាំងណាស់ រកពាក្យអ្វីនិយាយមិនចេញទេ បងពិតជាស្រលាញ់អូនខ្លាំងណាស់ ប្រពន្ធសំលាញ់ បងសូមសន្យាថា នឹងមើលថែរក្សាអូន និងកូនៗ យើងអោយមានសេចក្តីសុខ និងសុភមង្គលជារៀងរហូតតទៅ។

បងប្អូនអើយ ខ្ញុំក្លាយជាប៉ាគេហើយ ខ្ញុំមានកូនហើយ ចង់ប្រាប់ពិភពលោកនេះថាខ្ញុំស្រលាញ់ប្រពន្ធខ្ញុំណាស់ Sous Visa Dady Mommy ចឹងបានឆ្ងល់ណាស់ហេតុអ្វីខ្ញុំឃ្លានតាម្ជូរ និងក្អួតរហូត ឥឡូវអស់ចម្ងល់ហើយ “។

សួស វីសា ក៏បានស៊ែរផុសនេះ ហើយបន្ថែមថា៖ “ពីរនាក់ប្តីប្រពន្ធអោបគ្នា រំភេីបផង សេីចផង យំផង មិនដឹងថាអារម្មណ៍មួយនេះនិយាយយ៉ាងណាអោយត្រូវនោះទេ”៕

Related posts

Leave a Comment