បេនលែងឯកាហើយ! នាយ ពាក់មី ប្រាប់ថា “បងៗមកជួបផ្ទាល់ បេនកាន់តែមានកំលាំងចិត្តទៀតហើយ, ចំណែកថវិកាបងប្អូនចូលរួមតាមរយៈខ្ញុំ ខ្ញុំនឹងសរុបនៅថ្ងៃស្អែក វេរចូលក្នុងកុងបេនតែម្តង មិនជូនជាប្រាក់សុទ្ធទេ ព្រោះគិតពីសុវត្ថិភាពគាត់”

ប្រិយមិត្តជាច្រើន ពិតជាបានជ្រាបរួចមកហើយ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញរឿង ដ៏គួរឲ្យស​​ង្វេគមួយ បានកើតឡើងចំពោះលោក បេន ទៀត ហើយ។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “ចាន់ទី សុធី” បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ស្ពានចូលផ្ទះ Ben មកពីសៀមរាប និងព្រះវិហារ​ គេដុ​តអស់ទាំងពីរហើយ”។

ក្រោយឃើញបែបនេះ ក្រោយក្តីអាណិតបេន គេក៏បានឃើញ នាយ ពាក់មី, ឯកឧត្តម ហ៊ុន ជា, ឧកញ៉ា ស្រី ចាន់ថន និងសប្បុរសជនជាច្រើនទៀតសន្យាថានឹងទៅសួរសុខទុក្ខ ដើម្បីផ្តល់កំលាំងចិត្ត ជូន លោក បេន និងក្រុមគ្រួសារ ដោយផ្ទាល់។

នៅទីបំផុត នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ស្រាប់តែឃើញពួកគាត់ទាំងនោះបានទៅជួប លោក បេន និងក្រុមគ្រួសារលោកបេន តាមការសន្យាកន្លងមកមែន។

ក្នុងនោះ នាយ ពាក់មី បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា៖ “បងៗមកជួបផ្ទាល់ បេនកាន់តែមានកំលាំងចិត្តទៀតហើយ។ ចំណែកថវិកាបងប្អូនចូលរួមតាមរយៈខ្ញុំ ខ្ញុំនឹងសរុបនៅថ្ងៃស្អែក វេរចូលក្នុងកុងបេនតែម្តង មិនជូនជាប្រាក់សុទ្ធទេ ព្រោះគិតពីសុវត្ថិភាពគាត់”៕

Related posts

Leave a Comment