បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា នារី ធម៍ បានបង្ហោះសារសូមអង្វរដល់សប្បុរសជន មេត្តាជួយដល់ក្មួយស្រីទាំងពីរនាក់ ដែលកំពុងតែជួបនូវការលំបាក ភ្លើងឆេះផ្ទះ អស់គ្មានសល់ សូម្បីតែខោអាវ ស្បៀងអាហារ ក៏គ្មានហូបផង ហើយម្តាយក្មួយស្រី ឈឺទ្រុឌទ្រោម ប្រឹងទៅលាងចានធ្វើការស៊ីឈ្នួលគេនៅឆ្ងាយទៀត។
នៅក្នុងគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា “ជួយស៊ែរផងបងប្អូន ព្រោះតែអ្នកដុតកញ្ជ្រាំងស្រែធ្វេីអោយឆេះដល់ផ្ទះក្មួយអស់ ពីរនាក់បងប្អូនដង្ហោយអោយគេមកជួយ ព្រោះឆេះខ្ចេចគ្មានសល់ សូម្បីតែសម្លៀកបំពាក់ សៀវភៅ អង្ករ ក្មួយស្រែកយំផង ហៅអោយគេជួយផង ក្មួយចង់រៀន ក្មួយចង់បានបាយញាំុ ក្មួយនៅតែពីរនាក់បងប្អូនទេ ឯម្ដាយឈឺទ្រុឌទ្រោមប្រឹងទៅលាងចានធ្វេីការសុីឈ្នួលគេនៅឆ្ងាយទៀត ហុឹម សូមសប្បុរសជនជួយក្មួយស្រីទាំងពីរផង ក្មួុយនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បេីបងប្អូនចង់ជួយក្មួយសូមទាក់ទងមកលខ 012545684 ABA 000635152 Nguon Raksmey”។