ឧកញ៉ា ស្រី ចាន់ថន៖ សន្យាគឺសន្យា ដូចអ្វីដែលបានសន្យាជាមួយលោក បេន ក្នុងកំឡុងពេលវត្តមានបេសកកម្មរបស់ខ្ញុំនៅសហព័ន្ធរុស្ស៊ី, ខ្ញុំសម្រេចថា នឹងរួមគ្នាជួយលោក បេន តាមដែលអាចជួយគាត់បាន…

កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ប្រិយមិត្តជាច្រើន ពិតជាធ្លាប់បានដឹងហើយថា ក្រោយពីដឹងរឿងថា មានករណីឆេះស្ពានចូលទៅផ្ទះលោក បេន ភ្លាម ឧកញ៉ា ស្រី ចាន់ថន ក៏បានបង្ហោះសារមួយភ្លាមថា៖

“សួស្តីលោកបេន ខណៈពេលនេះខ្ញុំកំពុងតែបន្តបេសកម្មនៅរុស្ស៊ី ហើយក៏យប់ជ្រៅផងដែរ តែខ្ញុំបានឃើញសារព័ត៌មានមួយចុះផ្សាយអំពីទុក្ខលំបាករបស់លោក ករណីឆេះព្រៃ និងស្ពាន។ ពេលដែលខ្ញុំបញ្ចប់បេសកម្មនៅរុស្ស៊ីខ្ញុំនឹងចុះទៅសួរសុខទុក្ខលោក និងពិភាក្សាគ្នា ថាតើខ្ញុំអាចជួយអ្វីលោកបាន។”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ លោក ឧកញ៉ា បានទៅជួបលោក បេន និងក្រុមគ្រួសារហើយ ។ លោកក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា៖ “សន្យាគឺសន្យា “Promised is Promised” ដូចអ្វីដែលបានសន្យាជាមួយលោក បេន ក្នុងកំឡុងពេលវត្តមានបេសកកម្មរបស់ខ្ញុំនៅប្រទេសសហព័ន្ធរុស្សី!

កាលពីយប់ម្សិលមិញនេះ បន្ទាប់ពីបានមកដល់កម្ពុជាភ្លាម ខ្ញុំក៏បានធ្វើដំណើរទាំងយប់មកខេត្តព្រះវិហារដើម្បីជួបពិភាក្សាអំពីតម្រូវការការខ្វះខាតជាមួយលោក បេន រួចរាល់ហើយ។ លើសពីនេះទៀត ក៏បានជួបជាមួយនឹងអាជ្ញាធរខេត្តព្រះវិហារ និងមន្ត្រីមកពីមន្ទីរបរិស្ថាន ហើយសម្រេចថានឹងរួមគ្នាជួយលោក បេន តាមដែលអាចជួយគាត់បាន។ ខ្ញុំពិតជាសប្បាយចិត្តនិងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធដែលបានរួមគ្នាជួយលោក បេន នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។”៕

Related posts

Leave a Comment