រំភើបចិត្តជាខ្លាំង! ​ឯកឧត្តម ហ៊ុន ជា បានទៅលើកទឹកចិត្ត បេន ដល់ផ្ទះ ហើយនិងជួយលោក បេន ប្រឆាំង និងការកាប់ព្រៃ ពីសំណាក់អ្នកមានអំណាច

គ្រួសារ​បរទេស​មួយ​នេះបាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​មានការនឿយចិត្តយ៉ាងខ្លាំង ជាមួយនិង​ការ ការពារសត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​ពីសំណាក់ជនខិលខូចមួយចំនួន ដែលកាប់បំផ្លាញព្រៃឈើនិងដុតព្រៃជាដើម។

សូមរំលឹកផងដែរថានៅកាលពីថ្ងៃទី ២២ កម្ភៈ កន្លងទៅនេះនៅលើគណនីហ្វេសប៊ុករបស់លោក ឯកឧត្តម ហ៊ុន ជា បានធ្វើការបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ សកម្មភាពដុតបំផ្លាញព្រៃឈើនៅភូមិសាស្រ្ដ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីទន្រ្ទានយកដីនៅតែបន្ដមាន ដោយគ្មានអ្នកឈឺឆ្អាល ក្រុមគ្រួសារបេន កំពុងប្រឈមមុខជាមួយពួកចោរលួចដុតព្រៃ ហើយលោកបេន ពិតជាពិបាក និងមិនអាចទប់ទល់ជាមួយពួកចោរបានទេ ព្រោះចោរមានមនុស្សនៅពីក្រោយ។

សូមបងប្អូនដែលពាក់ព័ន្ធ ជួយសំរួល និងមើលថែពួកគាត់ផង ព្រោះថាគាត់មកជួយយើងដោយគ្មានចង់បានអ្វី ក្រៅពីថែរក្សាព្រៃឈើអោយបានគង់វង្សទេ!!!រួមគ្នាឡើង!!!!! ព្រោះថាគេធ្វើដើម្បីយើង និងជាតិសាសន៍របស់យើង ដូច្នេះយើងត្រូវជួយមើលថែពួកគាត់វិញ!!ខ្ញុំនិងរួមចំណែកក្នុងការងារមួយនេះ!!!!ហ៊ុន ជា, ដើម្បីខ្មែរ 🇰🇭🙏🇰🇭 ។ គួរបញ្ចាក់ផងដែរថា នៅក្នុងពេលនេះលោក ឯកឧត្តម ហ៊ុន ជា ក៏បានទៅជួបលោក បេន តាមសន្យាហើយដោយចុះទៅដល់ផ្ទះលោក បេន ផ្ទាល់តែម្តងពិតជារំភើបចិត្តខ្លាំងណាស់ ពេលនេះលោក បេន លែងកំព្រារឯកកោទៀតហើយ ។

Related posts

Leave a Comment