សែនសង្វេគណាស់! ទើប​ភ្ជាប់ពាក្យ​ហើយ នាំ​គូរ​ដណ្តឹង​ ដើរលេងកម្សាន្ត តែអកុសល គូរដណ្តឹងត្រូវ ស្លា ប់ ដោយសារតែ….

ខេត្តស្ទឹងត្រែង ៖ ប្រិយមិត្តជាទីមេត្រី នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​អណ្តែត​នៅ​លើ​ផ្ទៃ​ទឹក ក្រោយ​ពី​បាត់​ទៅ​ក្នុង​អន្លុង​ជម្រៅ​ជាង​២០​ម៉ែត្រ នៅ​តំបន់​រមណីយ​ដ្ឋាន​កោះ​ខេ ក្នុង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង មួយ​យប់​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ លី ស្រី​នា​ត ភេទ​ស្រី អាយុ​២៤​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​សន្សំ​កុសល់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​ធ្វើការ​នៅ​ក្រុមហ៊ុន​ទេសចរណ៍​។យោង​តាម​ការ​ឱ្យ​ដឹង​ពី​អភិបាលរង​ខេត្ត លោក ញ៉ែ​ម សារី​គ្រា បាន​ចុះ​អន្តរាគមន៍​ស្វែងរក​ ជន​រង​គ្រោះនោះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ​នេះ លោក​បាន​បញ្ជាក់​ថា នារី​ដែល​ជា​ជន​រង ​គ្រោះរួម​ជាមួយ​គូ​ដណ្តឹង និង​មិត្ត​ភិ​ក្ត​ម្នាក់​ទៀត បាន​ធ្វើ​ដំណើរ​រួម​គ្នា​មក​ពី​ភ្នំពេញ​ទៅ​លេង​នៅ​ខេត្តសៀម​រាប រួច​បន្ត​មក​ខេត្តព្រះវិហារ ហើយ​បាន​យក​មិត្តភក្តិ​ម្នាក់​សរុប​៤​នាក់​បន្តដំណើរ​មក​កំសាន្ត​ខេត្តស្ទឹងត្រែង​។

លោក​អភិបាលរង​បន្ត​ថា បន្ទាប់​ពី​ដល់​ខេត្តស្ទឹងត្រែង​នៅ​វេលា​ថ្ងៃត្រង់ ពួក​គេ​ក៏​បាន​មក​កំសាន្ត និង​ញ៉ាំ​អាហារ​នៅ​រមណីយដ្ឋាន​កោះ​ខេ រួច​ក៏​ចុះ​លេង​ទឹក និង​ដើរ​ថតរូប​លើ​ខ្សាច់​ក្បែរ​អន្លុង តែ​ជា​អកុស ល​ពេល​នោះ​ស្រាប់តែ​ស្រុត​ដីខ្សាច់​ធ្លាក់​ទៅ​ក្នុង​អន្លុង​បាត់​តែ​ម្តង​។លោក​បន្ត​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា មាន​ភ្ញៀវ​ទេសចរណ៍​ល ង់ទឹក​នៅ​តំបន់​រមណីយដ្ឋាន អាជ្ញាធរ​រួម​មាន​ភូមិ​-​សង្កាត់​-​ក្រុង និង​ស្ថាប័ន​មន្ទីរ​ពាក់ព័ន្ធ ព្រមទាំង​សមត្ថកិច្ច​សហគមន៍​មូល​ដ្ឋាន​ខិតខំ​ស្វែងរក​ជន​រង​គ្រោះ ព្រមទាំង​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​ផង​ដែរ​។

ក្រោយ​ពេល​ស្វែងរក​ជន​រង​គ្រោះ​មួយ​យប់​ទល់​ភ្លឺ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ​នេះ អាជ្ញាធរ​ក៏​បាន​រក​អ្នកជំនាញ​ជុច​ទឹក​ពី​ទីរួមខេត្ត ដើម្បី​ជុច​រក​បន្ត លុះ​រហូត​នៅ​ម៉ោង​៩​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ កុម្ភ​: ទើប​រក​ឃើញ​។យោង​តាម​ការ​បំភ្លឺ​របស់​ក្រុម​គ្រួសារ​សាច់ញាតិ​ថា នារី រង​គ្រោះ​ខាងលើ ទើបនឹង​ភ្ជាប់ពាក្យ​ជាមួយ​គូ​ដណ្តឹង​កន្លង​ទៅ​ថ្មី​ៗ​នេះ​ទេ ហើយ​ពួក​គេ​ក៏​ឆ្លៀតពេល​នាំ​គ្នា​ដើរ​កំសាន្ត តែ​បែរជា​មក​ជួប​គ្រោះ​អកុសល ​បែប​នេះ​សោះ​។

បន្ទាប់​នារីរង​គ្រោះ​ត្រូវ​បាន​ប្រទះ​ឃើញ​វិញ អាជ្ញាធរ​ខេត្តស្ទឹងត្រែង ក៏​បាន​បញ្ជា​ទៅ​មន្ទីរ​សុខា​ភិបាល​រៀបចំ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដឹក ​ស ព ​ត្រឡប់​ទៅ​ភ្នំពេញ​ឱ្យ​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ប្រភព៖ សុីម ចាន់សុី

Related posts

Leave a Comment