ដំណឹងល្អ! កម្មករ ដែលត្រូវព្យួរការងារនៅពេលខាងមុខ នឹងទទួលបានប្រាក់ខែ ៦០ភាគរយនៃប្រាក់ខែគោល

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ឲ្យរោងចក្រទាំងឡាយណា ដែលត្រូវបិទទ្វារមួយរយៈដោយសារអស់វត្ថុធាតុដើមពីចិន ត្រូវបង់ប្រាក់៤០ភាគរយ នៃប្រាក់ខែគោល១៩០ដុល្លារ ជូនកម្មករ។

សម្តេចនាយករដ្ឋមន្រ្តី បន្តថា ជាមួយគ្នានេះ រដ្ឋាភិបាល នឹងជួយចេញបន្ថែម២០ភាគរយទៀត ជូនកម្មករ ដូច្នេះ ពួកគេ នឹងទទួលបានប្រាក់៦០ភាគរយ។ លើសពីនេះ មេដឹកនាំកម្ពុជា ក៏បានប្រកាសដែរ ថារដ្ឋាភិបាលនឹងជួយរកការងារជូនកម្មករដែលបាត់បង់ការងារក្នុងកាលៈទេសៈនេះ។

យ៉ាងណាមិញ ការប្រកាសរបស់ប្រមុខរដ្ឋាភិបាល គឺធ្វើឡើងក្នុងពិធីថ្លែងសារជូនជនរួមជាតិអំពីស្ថាការណ៍ចុងក្រោយ ដែលរៀបចំនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០២៕

Related posts

Leave a Comment