កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ប្រិយមិត្តជាច្រើន ពិតជាធ្លាប់បានដឹងហើយថា ក្រោយពីដឹងរឿងថា មានករណីឆេះស្ពានចូលទៅផ្ទះលោក បេន ភ្លាម ឧកញ៉ា ស្រី ចាន់ថន ក៏បានបង្ហោះសារមួយភ្លាមថា៖
“សួស្តីលោកបេន ខណៈពេលនេះខ្ញុំកំពុងតែបន្តបេសកម្មនៅរុស្ស៊ី ហើយក៏យប់ជ្រៅផងដែរ តែខ្ញុំបានឃើញសារព័ត៌មានមួយចុះផ្សាយអំពីទុក្ខលំបាករបស់លោក ករណីឆេះព្រៃ និងស្ពាន។ ពេលដែលខ្ញុំបញ្ចប់បេសកម្មនៅរុស្ស៊ីខ្ញុំនឹងចុះទៅសួរសុខទុក្ខលោក និងពិភាក្សាគ្នា ថាតើខ្ញុំអាចជួយអ្វីលោកបាន។”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ លោក ឧកញ៉ា បានទៅជួបលោក បេន និងក្រុមគ្រួសារហើយ ។ លោក តាន់ គីមសួរ ក៏បានបញ្ជាក់បន្ថែមទៀតថា៖
“ទីបំផុតគាត់បានមកដល់តាមការសន្យាហើយ អរគុណខ្លាំងណាស់ចំពោះទឹកចិត្តរបស់បងប្រុសដែលមានចំពោះគ្រួសាររបស់បេន មកពីរុស្ស៉ីភ្លាម បងប្រុសចេញដំណើរទាំងពាក់កណ្តាលយប់ មកសួរសុខទុក្ខបេន និងក្រុមគ្រួសារភ្លាមតែម្តង”៕