ត្រេកអរជំនួស! ទីបំផុត ឯកឧត្តម ហ៊ុន ជា បានបង្កើតមូលនិធិចែករំលែកក្ដីស្រលាញ់ ដើម្បីជួយលោក បេន ហើយ, មានអ្នកណាចង់ចូលរួមជួយបេនទេ?

នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះ គេប្រទះឃើញរឿង ដ៏គួរឲ្យស​ង្វេគមួយ បានកើតឡើងចំពោះលោក បេន ទៀត ហើយ។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “ចាន់ទី សុធី” បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ស្ពានចូលផ្ទះ Ben មកពីសៀមរាប និងព្រះវិហារ​ គេដុ​តអស់ទាំងពីរហើយ”។

ក្រោយពីឃើញបែបនេះ មហាជនទូទៅសម្តែងក្តីអាណិតខ្លោចចិត្តចំពោះលោក បេន ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម ហ៊ុន ជា បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ថា៖

“សកម្មភាពដុតបំផ្លាញព្រៃឈើនៅភូមិសាស្រ្ដ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីទន្រ្ទានយកដីនៅតែបន្ដមាន ដោយគ្មានអ្នកឈឺឆ្អាល ក្រុមគ្រួសារបេន កំពុងប្រឈមមុខជាមួយពួកចោរលួចដុតព្រៃ ហើយលោកបេន ពិតជាពិបាក និងមិនអាចទប់ទល់ជាមួយពួកចោរបានទេ ព្រោះចោរមានមនុស្សនៅពីក្រោយ។ សូមបងប្អូនដែលពាក់ព័ន្ធ ជួយសំរួល និងមើលថែពួកគាត់ផង ព្រោះថាគាត់មកជួយយើងដោយគ្មានចង់បានអ្វី ក្រៅពីថែរក្សាព្រៃឈើអោយបានគង់វង្សទេ!!!

រួមគ្នាឡើង!!!!! ព្រោះថាគេធ្វើដើម្បីយើង និងជាតិសាសន៍របស់យើង ដូច្នេះយើងត្រូវជួយមើលថែពួកគាត់វិញ!! ខ្ញុំ នឹងរួមចំណែកក្នុងការងារមួយនេះ!!!! ហ៊ុន ជា, ដើម្បីខ្មែរ”។

ចំណែកនៅមុននេះបន្តិច​ នាថ្ងៃដដែលនេះ លោកបានបង្ហោះសារមួយទៀត ហើយបញ្ជាក់បន្ថែមថា៖ “មូលនិធិដើម្បីខ្មែរ ឬ មូលនិធិចែករំលែកក្ដីស្រលាញ់

សំរាប់បងប្អូនដែលមានបំណងចង់ចូលរួមចំណែកក្នុងសកម្មភាព ជួយខ្មែរ ដើម្បីខ្មែរ!!! មូលនិធិទាំងអស់នឹងត្រូវយកទៅជួយបំពេញ តំរូវការ និងការខ្វះខាតរបស់ក្រុមគ្រួសារបេន និងសមត្ថកិច្ចដែលជួយការពារបេននៅទីនោះ បងប្អូនអាចទាក់ទងមកក្រុមការងាររបស់ខ្ញុំ÷
ទូរស័ព្ទលេខ ÷ 0887800007 ABA÷SUM SITO .000510796″៕

Related posts

Leave a Comment