ដល់ថ្ងៃខួបកំណើត ស្វាមីជូនសៀវភៅ១ក្បាលទៅភរិយា ឲ្យសរសេរបំណងប្រាថ្នាក្នុងចិត្ត, សរសេររួច ទឹកភ្នែកក៏ស្រក់ចុះមកដោយមិនដឹងខ្លួន ហើយអត្ថន័យក្នុងសៀវភៅនោះ គឺ…(មានវីដេអូ)

ប៉ុន្មានថ្ងៃមុននេះ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “MuyLeang Heng” បានបង្ហោះរូបភាព វីដេអូ និងសារដ៏ចាក់ដោតអារម្មណ៍មួយក្នុងហ្វេសប៊ុករបស់ខ្លួន ដោយបង្ហាញពីអារម្មណ៍ ដ៏រំជួលចិត្ត ក្នុងថ្ងៃខួបកំណើតខ្លួន ហើយក៏បានធ្វើឲ្យអ្នកទស្សនាមួយចំនួន ក៏យំតាមដែរ ព្រោះតែរំភើបជំនួស។ ម្ចាស់ហ្វេសប៊ុករូបនេះ បានភ្ជាប់សារខ្លីមួយថា៖

“អគុណបង ដែលតែងតែបំពេញអ្វីៗគ្រប់យ៉ាងអោយប្រពន្ធម្នាក់នេះ មិនអោយខ្វះអ្វី ឡេីយ អគុណបងសំរាប់កាដូ ដ៏មានន័យ ដែលអោយអូន រំភេីបជាង ឆ្នាំមុនៗ ហេីយនឹកស្មានមិនដល់ ជាកាដូសៀវភៅមួយក្បាល ហេីយបងនិយាយថា

បងផ្តល់អ្វីៗគ្រប់យ៉ាងអោយអូន អូនមានអស់ហេីយ នៅខ្វះម្យ៉ាង បំណងប្រាថ្នាក្នុងចិត្តអូនចំពោះបង សរសេរមក លេីសៀវភៅ1 នេះបងធ្វេីតាមអូនគ្រប់យ៉ាង មិនដឹងម៉េចទេ សរសេរហេីយ ទឹកភ្នែកហូរមកតែម្តង ឆ្នាំនេះកាដូមានន័យជាងឆ្នាំមុនៗ នៅមានពាក្យជាច្រេីនដែលអូន ចង់និយាយទៅកាន់បង តែនិយាយពិននឹងបាន ហេីយ I Love U Ma Husband ( T & L ) Tuy Sothea យប់ ថ្ងៃ 20.02.2020 មនុស្សពិសេស ម្ចាស់ជីវិត”។

អត្ថន័យដែលភរិយារូបនេះ សរសេរលើក្រដាស់នោះ មានន័យថា “អូនចង់បានប្តីស្រឡាញ់អូនតែម្នាក់ ហាមក្បត់ប្រពន្ធ ទោះមានរឿងអ្វីក៏ដោយ យើងលំបាកណាស់ ទំរាំយើងមានថ្ងៃនេះ”។ ដើម្បីជ្រាប បន្ថែមទៀត សូមទស្សនាវីដេអូដ៏មានន័យខាងក្រោមនេះ៕

Related posts

Leave a Comment