រំភើបចិត្តខ្លាំងណាស់ ឃ្លានផង ទឹកភ្នែកផង រំភើបផង ពេលបានឃើញលោកឧកញ៉ាស្រី ចាន់ថន អញ្ជើញចុះជួយដល់គាត់…

មហាជនជាច្រើន ប្រាកដជាបានស្គាល់ លោក ឧកញ៉ាស្រី ចាន់ថន ដែលជាបុគ្គលសប្បុរសធម៏ តែងតែយកចិត្តទុកដាក់ជួយដល់ជនទីទាល់ក្រ និងបានជួយដល់លោកយាយកំសត់ចំនួនបីនាក់ កំសត់កម្រ រស់នៅក្នុងខ្ទមចាស់​ រកអ្វីពិសារមិនបាន ស្រាប់តែទទួលបានការជួយពីសំណាក់លោកឧកញ៉ាចិត្តធម៏ ជួយឧបត្ថម្ភដល់ពួកគាត់។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ “ដោយមានការចង្អុលបង្ហាញពីលោក ស្រី ចាន់ថន ប្រធានសមាគមចលនាយុវជនកម្ពុជា ( ក្រុម​ ១៥៧ )សាខាខេត្តកណ្តាល​ ។

នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី១៨ ខែកុម្ភៈ​ ឆ្នាំ២០២០ នេះ បានចាត់អោយក្រុមការងារ​ សមាជិក​ សមាជិកា នៃក្រុមការងារចលនាយុវជនកម្ពុជា (​ ក្រុម ១៥៧ ) ​នាំយកសម្ភារ និងថវិកា មួយចំនួនជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៣គ្រួសារ​ ១-ឈ្មោះ តូច អី ភេទស្រី អាយុ ៧៧ឆ្នាំ ២- ម៉ឹង ហយ ភេទស្រី អាយុ​ ៧៧ឆ្នាំ​ ៣- ឈ្មោះ​ មាំង ប៉ុម ភេទស្រី អាយុ ៥៣ឆ្នាំ​ ស្ថិតក្នុងភូមិ បារ៉ុង ​ ឃុំបារ៉ុង​ ស្រុកល្វាឯម​ ខេត្តកណ្តាល​ ។

ដោយក្នុងនោះ​ម្នាក់ៗទទួលបានដូចខាងក្រោម ៖ អង្ករ ៥០ គីឡូ – មី ០១ កេស – ត្រីខ ០១ យួរ – ទឹកត្រី ០១ យួរ – ទឹកស៊ីអីវ ០១ យួរ – ប្រេងឆា ០១ លីត្រ – អំបិល ០១ គីឡូ – ស្ករស ០១ គីឡូ – ប៊ីចេង ០១ គីឡូ – ថវិកាម្នាក់ៗ បាន ១០ ម៉ឺនរៀល ៕

Related posts

Leave a Comment