តើលោកអភិបាលស្រុកធ្វើចឹងសមទេ! លោកតាំង គឹមសួរ ហួសចិត្តនិងអភិបាលស្រុកសង្គមថ្មី មិនគិតរកវិធីពន្លត់ភ្លើងឆេះតែបែរជាទៅខឹងសំបា និងលោកបេនទៅវិញ

យោងទៅតាមហ្វេសប៊ុកផេករបស់លោក តាំង គឹមសួរ បានបង្ហោះនៅលើបណ្តាញសង្គមថា:

អរគុណលោកអភិបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជុំ ពុយដែលមិនត្រឹមតែមិនខិតខំជំរុញចាត់វិធានការភ្លាមៗដើម្បីពន្លត់ភ្លើងដែលកំពុងតែឆេះស្ពានយ៉ាងសន្ធោរសន្ធៅ តែបែរជាទៅខឹងសំបា វែកញែកស្ពានបេនឬមិនមែនជាស្ពានរបស់បេនទៅវិញ សម្តីលោកហាក់ដូចជាមិនពេញចិត្តចំពោះវត្តមានរបស់លោកបេនទាល់តែសោះ ដោយសារតែប៉ះពាល់ប្រយោជន៍របស់លោកមែនទេលោកអភិបាលស្រុក?

បើគិតថានេះជារឿងមិនពិត លោកអាចប្តឹងខ្ញុំទៅតាមផ្លូវច្បាប់បាន ខ្ញុំមានទាំងសំឡេងរបស់លោក។ ជនបរទេសមិនខ្លាចប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជិវិតផង រឿងអីខ្ញុំត្រូវខ្លាចប្រឈមមុខនឹងផ្លូវច្បាប់ជាមួយលោកឯង។

Related posts

Leave a Comment