បន្ទាប់ពីទទួលបានសមាជិកថ្មី ពេលនេះលោក ឆាយ វិរៈ យុទ្ធ ទម្លាយអត្ថន័យឈ្មោះកូនគួរឲ្យ…

ភ្នំពេញ ៖ ក្រោយទទួលបានចំណងដៃកូនស្រីបណ្ដូលចិត្តចំណិតនៃបេះដូងធ្វើឲ្យតារាចម្រៀងប្រុសកេរ្ដិ៍ឈ្មោះល្បីច្រើនឆ្នាំ ឆាយ វីរៈយុទ្ធ បានបង្ហាញនូវក្ដីរំភើបហួសថ្លែងស្ដែងឲ្យឃើញពីសមិទ្ធផលក្រោយចាប់ដៃរួមនាងក្រមុំចេះគ្រប់សព្វសែ ចាន់ឌី។ យ៉ាងណាក្ដីឈ្មោះកូនស្រីអភិជាតាទេវីដែលម្ចាស់បទ«គេមិនបានស្រលាញ់យើងទេ»

បានបង្ហាញនាពេលកន្លងមកបានទទួលនូវក្ដីសាទរយ៉ាងខ្លាំងរហូតមកដល់រសៀលថ្ងៃទី១៩នេះស្រាប់តែលោកបន្តបញ្ជាក់ពីអត្ថន័យរបស់ឈ្មោះកូនសំណព្វដោយសំណេរផ្ទុះការសរសើរថា «ជំរាបសួរលោកតា លោកយាយ អ៊ំ ពូ មីង បងៗ នេះគឺជាអត្ថន័យឈ្មោះរបស់អូនដែលលោកប៉ា និង អ្នកម៉ាក់ ដាក់អោយ៖វីរៈយុទ្ធ អភិជាតាទេវី អភិជាតា ៖ មានត្រកូលមានពូជនិងមានប្រាជ្ញាឈ្លាសវៃទេវី ៖ ស្រ្តីដែលជាធំជាគ្រូអ្នកផង»។

Related posts

Leave a Comment