រំជួលចិត្ត! ក្រោយដឹងថាស្ពានចូលផ្ទះលោកបេន ត្រូវគេលួ​ចដុ​ត, ដោយក្តីអាណិត នាយពាក់មី និង ឧកញ៉ា ហួត ជា​ ចង់ធ្វើស្ពានឲ្យបេនឡើងវិញ​ ដែក ឬបេតុង,​ បងប្អូនអាចចូលរួមជាមួយគាត់បានទេ?

នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះ គេប្រទះនូវដំណឹងដ៏គួរឲ្យស​ង្វេគមួយ បានកើតឡើងចំពោះលោក បេន ទៀត ហើយ។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “ចាន់ទី សុធី” បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ស្ពានចូលផ្ទះ Ben មកពីសៀមរាប និងព្រះវិហារ​ គេដុ​តអស់ទាំងពីរហើយ”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញអារម្មណ៍រំជួលចិត្ត អាណិតលោកបេន ជាខ្លាំង មិនគួរណារឿងអាក្រក់ចេះតែកើតចំពោះលោក មិនចេះចប់ មិនចេះហើយដូចនេះ ទាល់តែសោះ។

ដោយក្តីអាណិតជាពន់ពេក នាយពាក់មី និង ឧកញ៉ា ហួត ជា​ មានបំណងចង់ធ្វើស្ពានឲ្យបេនឡើងវិញ​ ដែក ឬបេតុង។ នាយ ពាំក់មី បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ក្នុង1ខែគេដុតអស់ស្ពាន2 ហួតជា​ និង​ ខ្ញុំ​ ចង់ធ្វេីស្ពានអោយបេនវិញ​ ដែក ឬ បេតុង​ តោះបងប្អូនចូលរួមជាមួយយេីងខ្ញុំ​ 015300007​ ជួយគ្នា”។ តោះបងប្អូនអាចចូលរួមជាមួយគាត់បានទេ?៕

Related posts

Leave a Comment