ក្រោយទទួលបានដំណឹងថា ស្ពានចូលផ្ទះលោក បេន មកពីសៀមរាប និងព្រះវិហារ​ ត្រូវ​បាន​គេដុតអស់ទាំងពីររួចមក​ ស្រាប់តែ​លោក​ឧកញ៉ា​ ស្រី​ ចាន់​ថន​ បាន​មាន​ប្រសាសន៍​ថា នឹងចុះទៅ

​សូម​ជម្រាប​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​ថា​​ ជនបរទេសម្នាក់​នេះ​មានឈ្មោះថា​ Ben Davis គាត់បានមករស់នៅលេីទឹកដី​ប្រទេស​កម្ពុជា​ អស់រយៈពេល​ជិត​ ៣០ឆ្នាំ​មកហើយ​​​ ហើយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គាត់​ជាមួយ​និង​ក្រុមគ្រួសារ​បាននឹងកំពុងតែរស់នៅក្នុង​ព្រៃជ្រៅមួយក្នុង​ខេត្តព្រះវិហារ​ ដេីម្បី​ចូល​រួម​អភិរក្ស​ដល់​សត្វ​ព្រៃ​ និងការពារព្រៃឈេី។

យ៉ាង​ណា​មិញ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ចាន់​ទី​ សុធី​ ដែលកាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ បានមានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​ ស្ពានចូលផ្ទះ បេន មកពីសៀមរាប និងព្រះវិហារ​ គេដុតអស់ទាំងពីរហើយ។ ដោយ​មេីលឃេីញ​ពី​ទុក្ខ​លំបាក​បែប​នេះ​រួច​មក​ លោក​ឧកញ៉ា​ ស្រី​ ចាន់​ថន​ បានមានក្តី​រន្ធត់​ចិត្ត​ជាខ្លាំង​ ក្នុង​នោះ​លោកឧកញ៉ា​ក៏បាន​មានការ​លើក​ឡើង​ថា៖

«សួស្តីលោក​ បេន ខណៈពេលនេះខ្ញុំកំពុងតែបន្តបេសកម្មនៅរុស្សី ហើយក៏យប់ជ្រៅផងដែរ តែខ្ញុំបានឃើញសារព័ត៌មានមួយចុះផ្សាយអំពីទុក្ខលំបាករបស់លោក ករណីឆេះព្រៃនិងស្ពាន។ ពេលដែលខ្ញុំបញ្ចប់បេសកម្មនៅរុស្សី​ ខ្ញុំនឹងចុះទៅសួរសុខទុក្ខលោក និងពិភាក្សាគ្នា ថាតើខ្ញុំអាចជួយអ្វីលោកបាន»។

Related posts

Leave a Comment