បន្ទាប់ពីទទួលដំណឹងថាស្ពានចូលផ្ទុះ លោកបេនត្រូវគេលួចដុត ស្រាប់តែលោក តាន់ គីមសួរ បង្ហោះសារដ៏សែនរំ​ជួ​លចិត្តមួយថា….

នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ គេប្រទះនូវដំណឹងដ៏គួរឲ្យស​ង្វេគមួយ បានកើតឡើងចំពោះលោក បេន ទៀត ហើយ។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “ចាន់ទី សុធី” បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ស្ពានចូលផ្ទះ Ben មកពីសៀមរាប និងព្រះវិហារ​ គេដុ​តអស់ទាំង ពីរហើយ”។

ក្រោយទទួលបានដំណឹងនេះហើយ ធ្វើឲ្យមហាជនជាច្រើនសម្តែងក្តីអា​ណិ​តលោក បេន ខ្លោចចិត្ត។ ក្នុងនោះផងដែរ នៅមុននេះបន្តិច គេក៏បានឃើញលោក តាន់ គីមសួរ ក៏បានបង្ហោះសារដ៏សែនរំ​ជួ​លចិ​ត្តមួយ អានចប់ អាចធ្វើឲ្យអ្នកខ្លះទប់ទឹ​កភ្នែកលែងជា​ប់។ លោកបញ្ជាក់ថា៖

“ផ្ញើរូបនេះជូនទៅអស់លោកអាជ្ញាធរប្រចាំមូលដ្ឋានស្រុកសង្គមថ្មីទាំងអស់ផង លើកនេះខ្ញុំសូមមិនបញ្ចេញឈ្មោះឬមុខងារទេ ហេតុអ្វីបានជាត្រូវស្អប់ និងច្រណែនជនជាតិបរទេស ដែលខំលះបង់សេចក្តីសុខផ្ទាល់ខ្លួនព្រោះតែដើម្បីការពារសម្បត្តិធម្មជាតិរបស់ខ្មែរយើងធ្វើអី? ឬមួយគាត់ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍អស់លោក ពិបាកក្នុងការរកស៊ីឈើ សំ​លា​ប់សត្វព្រៃដែលជិតផុតពូជ និងទន្ទ្រានដីព្រៃលក់? គាត់នេះបានចំណាយពេលស្ទើរតែពាក់កណ្តាលជិវិតហើយដើម្បីខ្មែរយើង។

ពុកគាត់មានអាយុ៧៥ឆ្នាំ និងម្តាយមានអាយុ៧៦ឆ្នាំហើយ ហើយរូបភាពនេះនឹងក្លាយជារូបភាពចុងក្រោយដែលពួកគាត់បានថតជុំគ្នា ព្រោះថាឪពុកម្តាយគាត់នឹងមិនអាចមកសួរសុខទុក្ខគាត់បានទៀតទេ ដោយសារតែគាត់មានជម្ងឺប្រចាំកាយ ហើយបេនក៏រឹតតែមិនអាចចាកចោលពីតំបន់ដែលគាត់កំពុងតែការពារនេះបានដែរ។

គិតមើលទៅអស់លោក គាត់ផ្សងគ្រោះថ្នា​ក់ចូលល្បាតព្រៃទាំងកណ្តាលយប់ ខណៈអស់លោកកំពុងតែគេងយ៉ាងកក់ក្តៅ យ៉ាងស្កប់ស្កល់ជុំគ្នាជាមួយគ្រួសារ។ សូមឈប់ទៅអស់លោកអើយ អារឿងច្រណែនឈ្នានិសហ្នឹង រួមគ្នាជាមួយគាត់សាងស្នាដៃសម្រាប់ជាតិយើងទៅ។ ពេលខ្លះខ្ញុំពិតជាតឹងទ្រូងជំនួសបេនខ្លាំងណាស់ ហេតុអ្វីក្នុងក្រសែភ្នែកអស់លោក វីរជនម្នាក់នេះមានតម្លៃស្មើសំរាមទៅវិញ?”៕

Related posts

Leave a Comment