ច្បាស់ការហើយ! ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចាក់ថា នារីបោកប្រាស់ម្នាក់នេះ ត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិយូរហើយតាំងពី….

បងប្អូនច្បាស់ជាបានជ្រាបហើថា នៅកាលបីម្សិលមិញនេះមានគណនីផេកមួយដែលមានឈ្មោះថា ៖ មេត្តាស្រាវជ្រាវរកនាងម្នាក់នេះមកទទួលទោសតាមច្បាប់រឿងករណីបោកប្រាស់ជនបរទេសជាច្រើនអ្នក!ប្រទេសកំពុងបាត់បង់ភ្ញៀវបរទេសមកផង ឥលូវលេចចេញករណីប៉ូលីសស្រីពាលម្នាក់នេះបោកប្រាស់ជនបរទេសទេ!!

ជនបរទេសម្នាក់បានchatមកផេកអោយជួយផុសរឿងករណីនារីម្នាក់នេះបន្លំរូបជាប៉ូលីស ឈ្មោះ Phea Sreyleak ABA: 000389495 ដែលមានលេខទូរស័ព្ទ 093848465 0765555612 បានបោកប្រាស់ជនបរទេសជាច្រើនអ្នករួចមកហើយ ទាំងលើកនេះបោកគាត់អស់ជិត$400ធានាជួយរត់ការធ្វើ Visa/ទិដ្ឋការសម្រាប់ពេល១ឆ្នាំ។

ដើមរឿង ម្នាក់ស្រីនេះ ទទួលលុយគេ350ដើម្បីធ្វើ E-Visa ហើយធានា15ថ្ងៃ(ជាទូទៅ4ថ្ងៃបាន)។ ថ្ងៃទី16 គេខលទា ប្រាប់គេថាមិនទាន់ហើយ ទា150ថែមសេវាលឿនជាងមុន តែ២-៤ថ្ងៃបាន ជនរងគ្រោះជាបរទេសយល់ព្រម ហើយប្រគល់passport និងថែមលុយ150។ ថ្ងៃទី3ក្រោយមកគេក៏តេទៅទា visa។ ជនបោកនេះ blockគេគ្រប់ប្រព័ន្ធទំនាក់ទំនង ដល់ពេលផុសពេលនេះហើយផ្សាយដំណឹងទៅស្នងការដ្ឋានអន្តរាគមន៍ក្រុង និងអន្តោរប្រវេសន៍ ទើបនាងនេះព្រមសង450ដែលគេទា4ខែមកហើយ

ជនបរទេសនេះបានប្រាប់ថា គាត់បានដាក់ពាក្យប្តិងនៅក្នុងមូលដ្ឋានរបស់គាត់ គឺប៉ុស្តប៉ូលីសទួលទំពូង តែប៉ូលីសគាត់ឆ្លើយថា មិនដឹងថាមិនដឹង និងមិនស្គាល់អាស័យដ្ឋានស្ត្រីដែលជាប៉ូលីសដើរបោកប្រាស់ម្នាក់នេះ និយាយមកដូចមិនខ្វល់ !តោះ ជួយគ្នាសាងកេរ្ត៍៌ឈ្មោះអោយប្រទេសយើងវិញ shareរកប៉ូលីសស្រីពាលបោកប្រាស់គេម្នាក់នេះ អោយបានទទួលទោស បង្ហាញបរទេសថាប្រទេសយើងមានច្បាប់ និងមិនបណ្តោយអោយបរទេសរងទទួលការបោកប្រាស់និងធ្វើស៊ីទៀតទេ!

បន្ទាប់ពីបានឃើញការបង្ហោះបែបនេះរួចស្រាប់តែគណនីផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ចាក់ប្រាប់នៅលើបណ្តាញសង្គមឲ្យដឹងថា ” សេចក្តីបញ្ជាក់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបញ្ជាក់ជូនសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅអោយបានជ្រាបថា មន្ត្រីឈ្មោះ ភា ស្រីល័ក្ខ ភេទស្រី ឋាន:អនុសេនីយ៍ទោ អត្តលេខ ៧៤៨៤៥ ត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ តាំងពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៨ ប៉ុន្តែប្រសិនបេីបុគ្គលរូបនេះប្រព្រឹត្តិបទល្មេីសផ្សេងៗ សូមបងប្អូនទៅដាក់ពាក្យបណ្តឹងតាមបណ្តាប៉ុស្តិ៍ ខណ្ឌ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់សូមអរគុណ!!!!

Related posts

Leave a Comment