រំភើបចិត្តជំនួស! ក្រោយដឹងថា លោក ហ៊ន ត្រូវបានគេដកចេញពី អង្គភាព icdtv ពេលនេះលោក K01 ប្រកាសជួយហើយ តែត្រូវមានលក្ខខណ្ឌមួយ គឺ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ មហាជនទូទៅពិតជាបានជ្រាបរួចមកហើយនូវរឿងដ៏គួរឲ្យសោកស្តាយមួយ គឺលោក ផាន់ ហ៊ន ភា្នក់ងារយកព័ត៌មានប្រចាំខេត្តស្វារៀង ត្រូវបានគេដកចេញពី អង្គភាព icdtv ហើយ។ ក្នុងនោះ ក៏បានធ្វើឲ្យអ្នកគាំទ្រ លោក ហ៊ន ភាគច្រើន សម្តែងក្តីមិនពេញចិត្តជាខ្លាំងចំពោះការសម្រេចចិត្តមួយនេះ។

ក្រោយពីឃើញបែបនេះហើយ ដោយក្តីអាណិតជាខ្លាំង ចំពោះកំពូលអ្នកយកព័ត៌មានរូបនេះ នៅមុននេះបន្តិច លោក K01 បានប្រកាសផ្លូវការនៅក្នុងហ្វេសប៊ុករបស់លោកថា “K01នឹងផ្តល់ឱកាសអោយពូហ៊ន មកចូលអង្គភាព របស់K01 ក៏ប៉ុន្តែ ត្រូវមកចូលរៀនវគ្គខ្លីៗ ជាមួយលោកគ្រូ នៅក្នុងអង្គភាព ព្រោះនៅខែក្រោយនេះ K01នឹងអញ្ជើញលោកគ្រូ ដែលជាអ្នកសារព័ត៌មានជើងចាស់ មកបង្រៀន មួយអាទិត្យម្តង ដល់K01 និងត្រកូលK01ទាំងអស់”៕

Related posts

Leave a Comment