នេះហើយជាទឹកចិត្តរប​ស់ឪពុក! ដើរសំលៀងកាំបិតតាមផ្ទះ សន្សំលុយទិញទូរស័ព្ទ Iphone 6plus ឲ្យកូន មានលុយត្រឹម ៤០ម៉ឺនរៀល កូនថាចង់ប្រើ ហើយស្រាប់តែប៉ះចំអ្នកលក់….

ឪពុកម្ដាយជាអ្នកមានគុណដែលមិនអាចកាត់ថ្លៃបានក្នុងជីវិតរបស់កូនៗគ្រប់រូប មិនថាក្នុងកាលៈទេសៈណានោះទេ លោកតែងយកចិត្តទុកដាក់ បង្ហាញពីក្តីស្រលាញ់ចំពោះកូនគ្រប់ពេលវេលា ត្បិតថាពេលខ្លះលោកសំដីតូច សំដីធំដាក់កូនក៏ពិតមែន តែគោលបំណងសុទ្ធសឹងតែចង់ឲ្យកូនគ្រប់រូបស្ដាប់នូវដំបូន្មាន ចង់ឲ្យកូនក្លាយទៅជាមនុស្សល្អ រស់នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ ហើយក្លាយជាពលរដ្ឋល្អទៅថ្ងៃអនាគត។

ដូចនេះហើយអ្នកទាំងអស់គ្នាត្រូវដឹងគុណទាំងម្តាយទាំងឪពុកទោះឪពុកយើងមិនសូវជាមានភាពស្និតស្នាលជាមួយយើងជាងម្តាយក៏ដោយតែគាត់ក៏មានក្ដីស្រលាញ់ធំធេងមិនចាញ់ម្តាយយើងដែរ ជាពិសេសយើងមានរូបរាងមានជីវភាពបែបនេះក៏ព្រោះតែការខំប្រឹងប្រែងរបស់លោកដោយមិនគិតពីការនឿយហត់។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ Rynâ JūmTëv Tøch XD បានរៀបរាប់ថា ៖ បងប្អូនអើយគាត់សួរខ្ញុំថា iPhone 6plus ខ្ញុំលក់ប៉ុន្មានហេីយគាត់ថាគាត់មានត្រឹមតា40មឿនលុយខ្មែរទេក្រដាស់រាយៗទេមីពៅលក់អោយពូអត់😢😢😭😭ទឹកចិត្តឪពុកខំដេីរសំលៀង កាំបិតតាមផ្ទះគេសំលៀងមិនបានដេីរសូមគេ ដេីម្បីសន្សំលុយទិញទូរស័ព្ទអោយកូន😭😭😢ខ្ញុំថាលុយខ្មែរក៏ខ្ញុំយកដែលពូតែខ្ញុំមិនគិតកន្ទុយពីពូទេខ្ញំថែមសុិមអោយពូមួយទៀតហេីយអោយទឹកក្រូចនឹងផ្លែឈេីតិចតួច ជូនពូ😭😭😭ខ្ញុំសួរគាត់ថាកូនពូរៀនទីប៉ុន្មានហេីយគាត់ថាទី11ហេីយវាចង់បានទូរស័ព្ទប្រេីនឹងគេពូខំសន្សំ ម៉ាថ្ងែ 20000៛ ដេីម្បី ទិញអោយកូន😢 កូនអេីយកូនឃេីញហេីយសូមមេត្តាយល់ចិត្តឪពុកផង😭ថាឪពុកខំដេីរសូមគេទម្រាំបានវាលំបាកប៉ុនណាមិនហ៊ានទិញអីហូបខ្លួនឯងទេ😭ខ្ញុំឃេីយគាត់អង្គុយសូមគេហេីយមេីលមោតាទូទូរស័ព្ទខ្ញុំរហូតការពិតចង់បានទូរស័ព្ទអោយកូនសោះ😭😭😢😭😭៕

Related posts

Leave a Comment