តើអាចទេ? លោកតាន់ គឹមសួរ លើកឡើងថា ជនបរទេសជាច្រើនបានលះបង់ដើម្បីជាតិយើង ចុះយើងវិញ អាចទេ ត្រឹមលះបង់ដើម្បីជាតិខ្លួនឯងខ្លះ?

បើយោងតាមបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Kimsith Sor បានបង្ហោះសារថា “រយះពេលពីឆ្នាំ២០០៦ ដល់២០២០ លោកប្រធានបាន លះបង់ថវិកា កម្លាំងកាយ និងកម្លាំងចិត្តដើម្បីជួយដល់កុមាកម្ពុជានិងប្រជាពលរដ្ឋ គ្រួសារនៅសហគមន៍ ក្នុងឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប និង ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវយ៉ាងច្រើនលើសលុប ទោះបីពេលនេះលាចាកឆ្ងាយក៏ពិតមែន តែសេចក្តីស្រលាញ់និងស្នាដៃរបស់លោកបានបន្សល់ទុកដល់កូនខ្មែរជំនាន់ក្រោយបានឃើញនិងបានយល់យ៉ាងច្រើនដែលមិនអាចបំភ្លេចបាន។ ហើយស្នាដៃនិងកេរ្តិ៍ឈ្មោះរបស់លោកបានដក់ជាក់ក្នុងចិត្តនិងបេះដូងជារៀងរហូត។ សូមឲ្យវិញ្ញាណខន្ធលោកទៅកាន់សុគតិភ។ You are our hero helping us a lot in Cambodia, Khna Po commune, Siem Reap Province and Takeo province. Please rest in the peace.”។

ទន្ទឹមនឹងឃើញការបាត់បង់ធនធានមនុស្សដ៏មានតំលៃ និងជាជាតិសាសន៍ដទៃ ដែលគាត់បានមួយដល់ប្រទេសកម្ពុជាយើងនោះ លោកតាន់ គឹមសួរ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនបានបង្ហោះសារយ៉ាងខ្លីថា “មានជនបរទេសជាច្រើនបានលះបង់ដើម្បីជាតិយើង ចុះយើងវិញ អាចទេ ត្រឹមលះបង់ដើម្បីជាតិខ្លួនឯងខ្លះ?”។
យ៉ាងណាមិញ​ ក៏មានបងប្អូនជាច្រើនសម្តែងការសោកស្តាយ និងតក់ស្លុតជាខ្លាំង ក្រោយពីបានទទួលដំណឹងអាក្រក់មួយនេះ ។ សូមឲ្យវិញ្ញាណក្ខន្ធលោក ទៅកាន់សុគតិភព អរគុណៗៗៗ យ៉ាងធំធេង ចំពោះទឹកចិត្តដ៏ល្អនេះ សម្រាប់កម្ពុជា និងក្មេងទាំងអស់៕

Related posts

Leave a Comment