នៅរសៀលថ្ងៃនេះដែរ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន ជេត គ្រុប បានប្រកាសឲ្យដឹងនូវដំណឹងដ៏ពិសេសមួយ ទាក់ទងនឹងវិស័យកសិកម្ម ដែលអាចនាំចេញនាំចូលនូវផលិតផលិតផលជាច្រើន ដោយក្នុងនោះលោកឧកញ៉ាស្រី ចាន់ថន បានមានការបញ្ជាក់រៀបរាប់ឲ្យដឹងថា៖
«ពីសហព័ន្ធរុស្សី៖ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ខ្ញុំបានជួបពិភាក្សាការងារថ្មីមួយទៀត ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំមួយរបស់រុស្សីដោយផ្តោតសំខាន់ទាក់ទងនឹងផលិតផលវិស័យកសិកម្មដែលអាចនាំចេញ-នាំចូលបានដូចជាទី១. សម្រាប់ការនាំចេញរួមមាន៖ ម្រេច, ស្វាយចាន់ទី ផ្លែស្វាយនិងដំណាប់ស្វាយ។ល។,ទី២. យើងអាចនាំចូលវិញនូវសាច់ស្រស់ៗដូចជា សាច់គោស្រស់ សាច់មាន់ ត្រីជាដើម
និងទី៣. នឹងអាចនាំចូលនូវរថយន្តគ្រឿងចក្រសម្រាប់បម្រើជូនផ្នែកកសិកម្មផ្ទាល់តែម្តង។ ពិសេសក្រុមហ៊ុនធំរបស់រុស្សីមួយនេះក៏បានរៀបចំផែនការគម្រោងចុះទៅសិក្សាបន្ថែមអំពីទីផ្សារសក្តានុពលរបស់កម្ពុជាយើងនាពេលដ៏ខ្លីខាងមុខនេះផងដែរ។ សូមអរគុណអ្នកវិនិយោគទុនសហព័ន្ធរុស្សីដែលបានចាប់អារម្មណ៍វិនិយោគនិងបណ្តាក់ទុននៅទីផ្សារកម្ពុជា»។
ទន្ទឹមនឹងដំណឹងដ៏ពិសេសនេះដែរ បានធ្វើឲ្យប្រជាជនខ្មែរទូទាំងប្រទេស ជាពិសេសប្រជាកសិករបានសម្តែងនូវអារម្មណ៍រំភើបរីករាយក៏ដូចជាមានអំណរសាទរជាខ្លាំង និងបានកោតសរសើរចំពោះលោកឧកញ៉ា ស្រី ចាន់ថន ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដេីម្បីជួយដល់ប្រជាជនកម្ពុជា។