អាណិតណាស់! ក្មេងប្រុសម្នាក់ ជិះកង់តាំងពីខេត្តព្រៃវែង មកភ្នំពេញ ដើម្បីតាមរកម្តាយ និងឪពុក រហូតដល់ដួលសន្លប់ ព្រោះតែ…

ព្រោះកូននឹកម្តាយខ្លាំងពេក បានធ្វើឲ្យក្មេងប្រុសម្នាក់ បានស៊ូជិះកង់ កាត់ស្ពាន កាត់ទន្លេរ ដើម្បីមករកអ្នកម្តាយជាទីស្រលាញ់។ ទឹកចិត្ត ដែលកូននឹកម្តាយគឺពិតជាមានទំហំធំណាស់ សម្រាប់ក្មេងប្រុស ។ ម្តាយគឺជាមនុស្សម្នាក់ដ៏អស្ចារ្យម្នាក់នៅក្នុងចិត្តកូន។ ម្តាយគឺជាមនុស្សស្រីម្នាក់ ដែលបានផ្តល់ភាពកក់ក្តៅ បំផុត ជាលើកទឹកចិត្តដ៏ធំបំផុត សម្រាប់កូនៗគ្រប់រូប។

ជាក់ស្ដែងក្មេងប្រុសម្នាក់ បានជិះកង់ តាំងពីខេត្តព្រៃវែង មកដល់ភ្នំពេញ កាត់យប់ កាត់ថ្ងៃ ដោយគ្មានការរអ៊ូ គ្មានការនឿយហត់ ព្រោះតែចង់ឃើញមុខម្តាយ ចង់់ប្រាប់ថា កូននឹកម្តាយខ្លាំងណាស់ បើសិនជាបានជួបម្តាយ មិនដឹងថា កូនសប្បាយចិតខ្លាំងប៉ុណ្ណានោះទេ។

កាលពីយប់ម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក K01 បានបង្ហោះសារនៅលើថា “សូមជួយស៊ែរបន្ទាន់ផងបងប្អូន កូនគេកូនយើងពេលនេះ លោកមេប៉ុស៍ សារ៉ុម អ្នកលឿង បានប្រទះឃើញក្មេងប្រុសម្នាក់ ជិះកង់ពី ព្រៃវែង មកភ្នំពេញដើម្បីរកម្តាយនឹងឪពុក តែដោយសារអស់កម្លាំងពេកក៏ដួលសន្លប់នៅគល់ស្ពានអ្នកលឿងតែម្តងហើយក៏មានកាចូលរួម ពីសំលាញ់ក្នុងគ្រប់ សំលាញ់មួយជីវិត្តបេះដូងមនុស្សយ៉ាងច្រើនផងដែរ ខ្មែរជួយខ្មែរ”៕

Related posts

Leave a Comment