ស្អាតសុភាពរាបសារ ហើយថ្លៃថ្នូរ! អភិបាលស្រុកបន្ទាយស្រី បំពាក់ឯកសណ្ឋានថ្មីជូនមន្ត្រី, ចាប់ពីថ្ងៃនេះតទៅ បងប្អូនប្រជាពលរដ្ឋស្រុកបន្ទាយស្រីទាំងអស់លែងពិបាកសម្គាល់មន្ត្រីរបស់សាលាស្រុកទៀតហើយ

នៅមុននេះបន្តិច នាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានបំពាក់ឯកសណ្ឋានថ្មីជូនមន្ត្រីនៅក្នុងរចនាសម្ពន្ធ័របស់រដ្ឋបាលស្រុកបន្ទាយស្រី ដែលមើលទៅពិតជាស្រស់ស្អាតគួរឲ្យទាក់ទាញខ្លាំងណាស់ រហូតដល់ថ្នាក់ធ្វើឲ្យមហាជនទូទៅមានការកោតសរសើរយ៉ាងខ្លាំងថា មើលទៅ សុភាព ស្អាត ហើយថ្លៃថ្នូរណាស់។

អភិបាលស្រុករូបនេះបានបញ្ជាក់បន្ថែមថា៖ “បំពាក់ឯកសណ្ឋានថ្មីជូនមន្ត្រីនៅក្នុងរចនាសម្ពន្ធ័របស់រដ្ឋបាលស្រុកបន្ទាយស្រី។ ឯកសណ្ឋានតំណាងអោយ៖

– វិន័យ ភាពមុឺងមាត់ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញការងារ
– ភាពស្មើគ្នា និងសេចក្តីថ្លៃថ្នូរនៅក្នុងកន្លែងធ្វើការ

ចាប់ពីថ្ងៃនេះតទៅ បងប្អូនប្រជាពលរដ្ឋស្រុកបន្ទាយស្រីទាំងអស់លែងពិបាកសម្គាល់មន្ត្រីរបស់សាលាស្រុកទៀតហើយ។ មន្ត្រីរបស់រដ្ឋបាលស្រុកបន្ទាយស្រីទាំងអស់នឹងតម្រូវអោយប្រើប្រាស់ឯកសណ្ឋានមួយនេះ នៅក្នុងម៉ោងបំពេញតួនាទី និងបម្រើសេវាជូនប្រជាពលរដ្ឋ។ ខ្ញុំក៏នឹងស្លៀកឯកសណ្ឋាននេះជារៀងរាល់ថ្ងៃដែរ។ #បន្ទាយស្រីទេសកាលថ្មី”៕

Related posts

Leave a Comment