រំភើបសឹងតែស្រក់ទឹកភ្នែក! បំផុត ថៅកែហាងពេជ្រ បានជួប លោកតាដែលដើររើសអេតចាយហើយ គាត់រស់នៅតែម្នាក់ឯង គ្មានកូនគ្មានចៅទេ ដោយក្តីអាណិតពេក លោកស្រី ក៏បាន… (មានវីដេអូ)

កាលពី ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ថៅកែហាងពេជ្រម្នាក់ លោកស្រី ទ្រី ដាណា បានជួបលោកតាម្នាក់ ដើររើសអេតចាយម្នាក់តាមផ្លូវ ២ ទៅ ៣ថ្ងៃ លោកតាដើររើសអេតចាយលក់ បានតែ ៥ពាន់រៀលទេ។ កើតក្តីអាណិត លោកស្រីបានសន្យាថា នឹងជួយលោកតាឲ្យទាល់តែបាន។

លុះមកដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ​ តាមការសន្យាកន្លងមក លោកស្រី និងស្វាមី ក៏បានស្វែងរកផ្ទះ លោកតាឃើញហើយ ព្រមទាំងបានជួយឧបត្ថម្ភជាថវិកា និងរបស់របរជាច្រើនទៀត ព្រមទាំងឲ្យគេទៅទិញពូក និងមុងថ្មីជូនលោកតាថែមទៀត។ លោកស្រី ទ្រី ដាណា ក៏បានភ្ជាប់សារដ៏រំជួលចិត្តមួយថា “នាងខ្ញុំបានមកជួបជាមួយលោកតាដែលដើររើសអេតចាយតាមផ្លូវហើយ បងប្អូន​ គួរអោយអាណិតគាត់ណាស់​ គាត់រស់នៅម្នាក់ឯងគ្មានកូនគ្មានចៅទេ”៕

Related posts

Leave a Comment