ទីបំផុត! សួស វីសា ទម្លាយរូប Pre Wedding ថតដល់ថៃរួម ថមមី កៀកថ្ងៃ

ភ្នំពេញ៖ក្រោយពីពិធីភ្ជាប់ពាក្យបានបញ្ចប់កាលពីថ្ងៃទី០៧ មិថុនា រួចមក នៅសល់ប្រមាណជាងមួយខែទៀតប៉ុណ្ណោះតារាចម្រៀងស្រីនៅទ្រនំហង្សមាសនាង សួស វីហ្សា និងដឹកដៃអនាគតស្វាមីលោក ថមមី ចូលរោងជ័យតាមប្រពៃណីខ្មែរនៅខែវិច្ឆិកាខាងមុខ ក្រោមវត្តមានមេបា ចាស់ទុំទាំងសងខាង។

យ៉ាងណាមិញ កាន់តែកៀកថ្ងៃរៀបការ អ្នកទាំងពីរបានដឹកដៃគ្នាទៅថត Pre wedding នៅខេត្តក្រាប៊ី ប្រទេសថៃ ហើយបង្ហោះរូបភាពស្រស់ស្អាតជាច្រើនសន្លឹក បង្អួតអ្នកគាំទ្រនៅលើបណ្ដាញសង្គម ដែលគ្រប់រូបភាពពោរពេញដោយផ្អែមល្ហែម និង រ៉ូមែនទិកយ៉ាងខ្លាំង ធ្វើឲ្យអ្នកគាំទ្រជាច្រើនកោតសរសើរ ហើយក៏លួចច្រណែននិងគូស្នេហ៍មួយគូនេះយ៉ាងខ្លាំង និងជូនពរឲ្យពួកគេមានសុភមង្គលបែបនេះរហូតទៅ៕

Related posts

Leave a Comment