ក្រោយបានដំណឹងថា លោក ហ៊ន ត្រូវបានគេដកចេញពី អង្គភាព icdtv ភ្លាម ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានប្រកាសថា “ឲ្យតែមានកម្មវិធីចែកសៀវភៅជូនសិស្សក្រីក្រ គឺមានមុខ ហន មកផ្សាយ មិនដែលបាន១រៀលទេ, ខ្ញុំនឹងជួយ ហ៊ន អាចផ្តល់ជាការងារ ឬ បើក សារព័ត៌មានឲ្យគាត់ បើគាត់ពេញចិត្ត ជួយ share ម្នាក់មួយ ឲ្យកំលាំងចិត្តមនុស្ស ល្អ និយាយត្រង់ មាត់ឆៅ…”

កាលពីម្សិលមិញនេះ នាថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ មហាជនទូទៅពិតជាបានជ្រាបរួចមកហើយនូវរឿងដ៏គួរឲ្យសោកស្តាយមួយ គឺលោក ផាន់ ហ៊ន ភា្នក់ងារយកព័ត៌មានប្រចាំខេត្តស្វារៀង ត្រូវបានគេដកចេញពី អង្គភាព icdtv ហើយ។ ក្នុងនោះ ក៏បានធ្វើឲ្យអ្នកគាំទ្រ លោក ហ៊ន ភាគច្រើន សម្តែងក្តីមិនពេញចិត្តជាខ្លាំងចំពោះការសម្រេចចិត្តមួយនេះ។

ក្រោយពីឃើញបែបនេះហើយ ដោយក្តីអាណិតជាខ្លាំង ចំពោះកំពូលអ្នកយកព័ត៌មានរូបនេះ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានប្រកាសនៅក្នុងហ្វេសប៊ុករបស់លោកថា៖ អាណិតណាស់ កុំពេក ផ្សាយព័ត៌មានពិតពេក ជួយជនក្រីក្រ ខ្វះខាត ពេក អោយតែមានកម្មវិធីចែកសៀវភៅ អោយសិស្សានុសិស្សក្រីក្រ គឺមានមុខ ហន

មកផ្សព្វផ្សាយ មិនដែលណា បាន១ រៀល ទេ អាចដោយសារខ្ញុំ ដែលចែកសៀវភៅអោយសិស្សានុសិស្សក្រីក្រ ច្រើនពេក ទើបគាត់ប្រឹងផ្សាយ នាំអោយគេគិតថា បានលាប សក្ការៈ ហើយ មើល ទៅ បានជា គេបញ្ឈប់គាត់ ខ្ញុំនឹងជួយ ហ៊ន អាចផ្តល់ជាការងារ ឬ បើក សារព័ត៌មាន អោយគាត់ បើគាត់ពេញចិត្ត ជួយ share ម្នាក់ មួយអោយ កំលាំងចិត្តមនុស្ស ល្អ និយាយត្រង់ មាត់ឆៅ ! ខ្ញុំ និង ជួយគាត់”៕

Related posts

Leave a Comment