មិនធម្មតា! លេចមុខសុទ្ធតែតារាល្បីៗ មកចូលរួមកម្មវិធីមង្គលការ ប្អូនស្រីពៅ ឆន សុវណ្ណារាជ ម្សិលមិញ ម្នាក់ៗតែងខ្លួនស្អាតៗណាស់

មហាជនទូទៅ ពិតជាស្គាល់ ជាក់ជាមិនខាន តារាចម្រៀងដ៏ល្បី និងមានប្រជាប្រិយមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស ហើយ គឺលោក ឆន សុវណ្ណារាជ។ បទជាច្រើនរបស់លោក នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែល មកទល់ពេលនេះ ហើយគេក៏តែងតែឮ មានគេយកបទរបស់លោក ទៅច្រៀងលេងកម្សាន្ត តាមកម្មវិធីផ្សេងៗ មិនដែលដាច់ផងដែរ។

ចំណែកម្សិលមិញនេះ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញប្អូនស្រីពៅរបស់លោក ចូលរោងការតាមប្រពៃណីខ្មែរហើយ។ ក្នុងនោះលោក ឆន សុវណ្ណារាជ បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា៖ “ការប្អូនស្រីពៅថ្ងៃនេះ វៃចេញមួយទៀតហើយ ឆន ស្រីណា នឹង សួននឿត កុំភ្លេចជួបគ្នាយប់នេះណាសាច់ញាតិមិត្តភ័ក្តបងប្អូនយើង @ វិមានពិភពថ្មីសែនសុខ”។

មួយវិញទៀត ក្រឡេកមើលទិដ្ឋភាពទូទៅនៅពេលល្ងាចវិញ ពិតជាមិនធម្មតាឡើយ ព្រោះមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនដួង ដែលមានដូចជា លោក ព្រាប សុវត្ថិ, អ្នកនាង ឱក សុគន្ធកញ្ញា, អ្នកនាង សុគន្ធ និសា, កញ្ញា ថន លក្ខិណា និងតារាល្បីៗជាច្រើនទៀត ក៏មានវត្តមាននៅក្នុងពិធីនេះផងដែរ ប្រកបដោយភាពសប្បាយរីករាយគ្រប់ៗ ក្នុងឈុតសំលៀកបំពាក់ស្រស់ស្អាតគួរឲ្យទាក់ទាញ។ តោះ កុំឲ្យខាតពេលយូរ ទៅទស្សនាទិដ្ឋភាពទូទៅនៃពិធីមង្គការនេះទាំងអស់គ្នា៕

Related posts

Leave a Comment