សោកស្តាយខ្លាំងណាស់! រយៈពេលពីឆ្នាំ២០០៦ ដល់២០២០ ជនបរទេសម្នាក់នេះ បានលះបង់ថវិកា កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីជួយដល់កុមារកម្ពុជា និងប្រជាពលរដ្ឋ ពេលនេះលាចាកឆ្ងាយហើយ, តែសេចក្តីស្រលាញ់ និងស្នាដៃរបស់លោក បានបន្សល់ទុកដល់កូនខ្មែរជំនាន់ក្រោយបានឃើញ និងបានយល់យ៉ាងច្រើន ដែលមិនអាចបំភ្លេចបាន (មានវីដេអូ)

នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Kimsith Sor បានបង្ហោះសារដ៏ក្រៀមក្រំមួយ ថ្លែងពីការលះបង់របស់ជនបរទេសម្នាក់ឈ្មោះ ខាំ យ៉ាន់ ប្រធាន អង្គការកម្ពុជា-ហូឡង់ និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន បាកាវីឡា ប្រូដាក់សិន បានទទួលមរណភាព កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ ដោយរោគគាពាធ។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា៖

“រយៈពេលពីឆ្នាំ២០០៦ ដល់២០២០ លោកប្រធានបាន លះបង់ថវិកា កម្លាំងកាយ និងកម្លាំងចិត្តដើម្បីជួយដល់កុមារកម្ពុជា និងប្រជាពលរដ្ឋ គ្រួសារនៅសហគមន៍ ក្នុងឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប និង ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ យ៉ាងច្រើនលើសលុប ទោះបីពេលនេះលាចាកឆ្ងាយក៏ពិតមែន តែសេចក្តីស្រលាញ់និងស្នាដៃរបស់លោកបានបន្សល់ទុកដល់កូនខ្មែរជំនាន់ក្រោយបានឃើញនិងបានយល់យ៉ាងច្រើនដែលមិនអាចបំភ្លេចបាន។

ហើយស្នាដៃនិងកេរ្តិ៍ឈ្មោះរបស់លោកបានដក់ជាក់ក្នុងចិត្តនិងបេះដូងជារៀងរហូត។ សូមឲ្យវិញ្ញាណខន្ធលោកទៅកាន់សុគតិភ។ You are our hero helping us a lot in Cambodia, Khna Po commune, Siem Reap Province and Takeo province. Please rest in the peace.”៕

Related posts

Leave a Comment