បេីនិយាយពីលោក ហ៊ន អ្នករាយការណ៍សារព័ត៌មាន ICDTV ប្រចាំខេត្តស្វាយរៀង ដែលមួយរយៈពេលចុងក្រោយនេះ លោកបាននឹងកំពុងតែអង្រួនមហាជនក្នុងបណ្តាញសង្គមហ្វេសបុកជាច្រេីន ឲ្យមានការចាប់អារម្មណ៍ជាខ្លាំងជាមួយពាក្យពេចន៍សម្តីនិយាយបែបកំប្លែង និងនិយាយយ៉ាងលឿនក្នុងពេលចុះយកព័ត៌មាននៅកន្លែងកើតហេតុ។
ដោយឡែក បេីយោងតាមរយៈគណនីផេកហ្វេសប៊ុករបស់អង្គភាពសារព័ត៌មាន ICDTV ដែលនៅមុននេះបន្តិចបានមានការបញ្ជាក់ឲ្យដឹងថា៖«ខ្ញុំបាទ នី ពេជ ប្រធានគ្រប់គ្រងអង្គភាព ICDTV សូមគោរពនឹងជម្រាបជូនលោកនាយកការផ្សាយ ICDTV ជាទីគោរពដ៏ខ្ពង់ខ្ពស់! ខ្ញុំបាទសូមប្រកាសដកលោក ផាន់ ហ៊ន ភា្នក់ងារយកព័ត៌មានប្រចាំខេត្តស្វារៀងចេញពីអង្គភាព icdtv ចាប់ថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2020 នេះតទៅ ដោយសារលោកមិនគោរពវិន័យផ្ទៃក្នុងរបស់អង្គភាពជាច្រេីនលេីកច្រេីនសារ។
ដូចច្នេះសូមជម្រាបដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មេត្តាជ្រាបជាដំណឹងបើថ្ងៃក្រោយបុគ្គលម្នាក់នេះយកឈ្មោះអង្គភាព ICDTV មកប្រើដេីម្បីលាភសក្ការៈធ្វេីឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ សូមចាត់ការតាមផ្លូវច្បាប់ចុះ ហេីយអង្គភាព icdtv យេីងខ្ញុំមិនទទួលខុសត្រូវទៀតនោះឡើយ។ ហេីយអង្គភាពយេីងខ្ញុំនិងលំអិតជូនបងប្អូននៅពេលក្រោយ សូមអរគុណ»។
ទន្ទឹមនឹងការលេីកឡេីងខាងលេីនេះដែរ បានធ្វើឲ្យទស្សនិកជនជាច្រើនបានមានការភ្ញាក់ផ្អើលជាខ្លាំង ហេីយអ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺមានអ្នកគាំទ្រអ្នកសារព័ត៌មានរូបនេះបានសម្តែងនូវអារម្មណ៍មិនពេញចិត្តរហូតឈានដល់ការដកខ្លួនចេញផេកនេះផងដែរ។ ចំពោះមូលហេតុយ៉ាងណានោះ ក្រុមការងារ Khmer Osja យេីងខ្ញុំនឹងជម្រាបជូនប្រិយមិត្តជាបន្តទៀត។