កំពូលតារាក្បាច់គុណលោក កុំកុំ បរិច្ចាកទឹកប្រាក់ជាង១០មុឺនដុល្លារ ដល់បុគ្គលិកពេទ្យនៅ វូហាន និងពោលពាក្យដ៏មានអត្ថន័យថា..

ទស្សនិកជនដែលនិយមចូលចិត្ត ទស្សនាខ្សែភាគយន្តចិន ប្រភេទវាយគ្នា មានក្បាច់គុណ ប្រាកដជាស្គាល់លោក Donnie Yen ហៅក្រៅថា កុំកុំ ជាក់ជាមិនខាន។

ថ្មីៗនេះដែរ តារាសម្តែងភាពយន្តហុងកុង វ័យ ៥៦ ឆ្នាំរូបនេះ បានប្រកាសប្រាប់អ្នកគាំទ្រ តាមរយៈWeibo ចង់អរគុណដល់បុគ្គលិកពេទ្យ នៅប្រទេសចិន ដែលឈរជួរមុខ ប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា ដោយបានបង្ហោះវីដេអូ មានរយៈពេល ២៨ វិនាទី និយាយជាភាសាចិនកុកងឺ មានអត្ថន័យថា៖ សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺ Donnie Ye។ ខ្ញុំចង់ឆ្លៀតឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់បុគ្គលិកជួរមុខផ្នែកវេជ្ជសាស្រ្តទាំងអស់ នៅក្នុងប្រទេសចិន។ ក្នុងគ្រាលំបាកនេះ អ្នកទាំងអស់គ្នាសូមការពារខ្លួនអ្នក អោយបានល្អដោយពាក់ម៉ាស និងលាងដៃអោយបានញឹកញាប់។ ឃ្លាតឆ្ងាយពីខ្លួន អ្នកមានវីរុស ប៉ុន្តែកុំឃ្លាតឆ្ញាយពីការស្រលាញ់។ ខ្ញុំជឿជាក់ថា ប្រទេសរបស់យើងនឹងឈ្នះការប្រយុទ្ធប្រឆាំង នឹងវីរុសនេះ ហើយគ្រប់គ្រងស្ថានការណ៍បាន។ វូហាន ត្រូវការអ្វី ប្រទេសចិន ចាំជួយជានិច្ច។

បន្ថែមពីនេះ ប្រព័ន្ធផ្សព្វផ្សាយចិនដីគោក បានរាយការណ៍ថា អំណោយរបស់ កុំកុំ មានចំនួន ១ លានដុល្លារហុងកុង ស្មើរនឹង ១០ម៉ឺនដុល្លារជាងឯណោះ ហើយអ្នកប្រើប្រាស់បណ្តាញសង្គម Weibo ទាំងអស់បានសម្ដែងការអរគុណចំពោះកាយវិការរបស់ តារាប្រុសចាស់វស្សានេះ គ្រប់គ្នា។

គួរបញ្ចាក់ផងដែរថា ចំនួនអ្នក ស្លា ប់ ដោយសារជំងឺCovid-១៩ បច្ចុប្បន្នកើនឡើងដល់ ចំនួនជាង ២០០០ នាក់ហើយដែលមានករណីចំនួន ៧៥០០០ ករណីនៅ ទូទាំងពិភពលោក៕

Related posts

Leave a Comment