ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឯកឧត្តម គួច ចំរើន ដែលជា អភិបាលខេត្តព្រះសីហនុ នោះ។ បន្ទាប់ពីចូលកាន់ដំណែងនៅក្នុងខេត្តនេះ គេតែងតែឃើញលោកមានការមមាញឹកជាខ្លាំងនូវកិច្ចការដែលត្រូវដោះស្រាយបន្ទាន់ ដែលមានជាហូរហែរ ហើយក៏បានធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះ ពេញចិត្តជាខ្លាំង។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុក ប្រតិកម្មរហ័សខេត្តព្រះសីហនុ បានបង្ហោះសារអបអរសាទរមួយ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ដោយបញ្ជាក់ថា៖
“អបអរសាទរនូវស្នាដៃនៃការដឹកនាំ ជួយប្រជាពលរដ្ឋនាពេលកន្លងមក ពេលនេះ ឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ ទទួលបានមេដាយជាតូបកា ពីសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបិទមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ។”៕