អ្នកគាំទ្រ ជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិនោះ ដែលមានកូនប្រុសសង្ហា៣រូប គឺ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ។ ក្រៅពីវិស័យសិល្បៈ គេក៏សង្កេតឃើញថា ក្រុមគ្រួសារមួយនេះ មានសុភមង្គលខ្លាំង ដោយឃើញពួកគាត់តែងតែ ធ្វើដំណើរជុំគ្នាជាញឹកញាប់។
ចំណែកម្សិលមិញនេះ គេប្រទះឃើញលោក ព្រាប សុវត្ថិ, ភរិយា និងកូនប្រុសទាំង៣នាក់ នាំគ្នាចូលរួមកម្មវិធីសម្ពោធអគារហង្សមាសគ្រុប និង ស្ទូឌីយូ៉ភ្លោះ ហើយក៏បានថតរូបភាពដ៏ស្រស់ស្អាតមួយសន្លឹកជាមួយ អគ្គនាយកក្រុមហ៊ុនហង្សមាស គឺលោក អ៊ឹង ឆៃងួន និងលោកជំទាវ ព្រមទាំងបានភ្ជាប់សារដ៏មានន័យមួយថា “ការតស៊ូព្យាយាម ភាពស្មោះត្រង់ នាំមកនូវភាពជោគជ័យដោយស្នាមញញឹម”៕