ជ្រះថ្លាណាស់! ក្នុងរដូវបុណ្យភ្ចុំបិណ្ឌ ទោះបីជាទឹកលិចយ៉ាងណា ក៍ប្រជាពលរដ្ឋយើង សុខចិត្តជិះទូកយកចង្ហាន់ទៅវត្តដែរ ដែលមានទីតាំងស្ថិតនៅឯ…

ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ រាជពិធីទ្វារទសមាស។ ប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដោយមានរយៈពេល១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១ បិណ្ឌ២ រហូតដល់ថៃ្ងបញ្ចប់ គឺជាថៃ្ងបុណ្យភ្ជុំបិណ្ឌ។ ហើយពិធីបុណ្យភ្ជុំបិណ្ឌដ៏ធំមួយនេះ ត្រូវបានធ្វើឡើងតាមបែប ព្រះពុទ្ធសាសនា។

យ៉ាងណាមិញ ក្រឡែកទៅមើលទិដ្ឋភាពបិណ្ឌថ្ងៃទី០៥ នៅវត្ដមួយកន្លែងក្នុងខេត្ដកំពង់ចាម ត្រូវបានលិចលង់ផ្លូវអស់រលីង រហូតធ្វើឲ្យពុទ្ធបរិសិទ្ធិ មកពីគ្រប់ទិសទីតម្រូវជិះទូកឆ្លងចូលទៅក្នុងវត្ដ។ ក្នុងនោះដែរ យោងតាមរយៈគណនី ហ្វេសប៊ុកបុរសម្នាក់ដែលមានឈ្មោះ Oun Nut Mini ដែលជាអ្នកបង្ហោះទិដ្ឋភាពទាំងនោះ បានសរសេរប្រាប់ឱ្យដឹងថា៖”បិណ្ឌ០៥ វត្តបុទមកេសរ ពាមកោះស្នា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម”៕

Related posts

Leave a Comment