ប្រពៃណាស់! សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ចូលរួមនូវថវិការដល់គ្រួសារលោកតាធ្លាក់សុីក្លូ ដែលបាន ស្លា ប់ ចំនួនទឹកប្រាក់…..

ប្រិយមិត្តខ្លះប្រហែលជាបានជ្រាបហើយថា លោកតា​ធាក់​ស៊ីក្លូ​ម្នាក់ ​បាន​បាត់បង់​ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើត​ហេតុ​ដោយសារតែ​ត្រូវ​រថយន្តបុក​ពេញទំហឹង​បណ្តាលឲ្យស្លាប់​យ៉ាង​អាណោចអាធ័ម ​កាលពី​វេលា​ម៉ោង​១២​និង​៥៥​នាទី​យប់​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​១៨​កុម្ភៈ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុរា​មរិត ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ លោកតា​ធាក់​ស៊ីក្លូ​ដែល​ត្រូវ​រថយន្តបុក​ស្លាប់​នោះ​ ឈ្មោះ កង​ អឿន អាយុ​៧៧​ឆ្នាំ មុខរបរ​ធាក់​ស៊ីក្លូ​សមាគម ស្នាក់នៅ​វត្ត​កោះ មាន​ស្រុកកំណើត ក្រុង​តាខ្មៅ ​ខេត្ត​កណ្ដាល។​

បើតាម​ស្ត្រី​ម្នាក់​ដែល​ជិះ​ស៊ីក្លូ​របស់​ជនរងគ្រោះ ​គឺ​នៅ​មុនពេល​កើតហេតុ​ គាត់​បាន​ជិះ​ស៊ីក្លូ​គាត់​ចេញ​ពី​កោះ​ពេជ្រ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​ លុះ​មកដល់​ចំណុចកើតហេតុ​ ជនរងគ្រោះ​បាន​បត់​ឆ្លង​ផ្លូវ​បម្រុង​មក​ឈប់​អង្គុយលេង​សួនច្បារ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​តូ​យូ​តា​ព្រូស ពណ៌​ស​ មិន​ចាំ​ស្លាកលេខ បើក​ពីក្រោយ​យ៉ាង​លឿន​ ហើយក៏​បុក​ចំ​ពេញទំហឹង បណ្ដាលឲ្យ​កិន​អូស​បុរសរង​គ្រោះ​ជាង​៥០​ម៉ែត្រ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​តែម្ដង ចំណែក​រូបគាត់​សំណាងល្អ​ខ្ទាត​ចេញ​ត្រូវ​រង​របួស​ស្រាល។​

ប្រភព​ព័ត៌មាន​បន្ត​ថា ​ក្រោយ​កើតហេតុ​ រថយន្ត​បង្ក​មិនបាន​ឈប់​នោះ​ទេ ដោយ​បើក​រត់គេច​បាត់​។​ បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង​យក​ស៊ីក្លូ​ជនរងគ្រោះ​ទៅ​រក្សាទុក​ រង់ចាំ​ស្រាវជ្រាវ​តាម​ចាប់​រថយន្ត​បង្ក។ ចំណែក​សព ត្រូវបាន​ប្រធាន​សមាគម​ស៊ីក្លូ​ចាត់ចែង​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទួល​អស់លោក​។

មុននេះបន្តិច​​ សម្តេច​ អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​សែន​ នាយករដ្ឋមន្ត្រី​និងលោកជំទាវ​ គតិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានី​ ហ៊ុនសែន​ បានចូលរួមនូវថវិការ​ ចំនួន៨លានរៀលសម្រាប់ជួយសម្រួលបន្ទុករបស់គ្រួសារលោកតាសុីក្លូដែលបានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាត់បង់អាយុជីវិត​ នៅគេហដ្ឋានផ្ទាល់របស់លោកតាតែម្តង❤️️😍🙏៕

Related posts

Leave a Comment