ទីបំផុត ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នៅថ្ងៃនេះ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់…

នៅមុននេះបន្តិច នាថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា៖ “ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នៅវេលាម៉ោង ៣:៣០នាទី ថ្ងៃទី២០-០២-២០២០ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់

ករណីឃាត់ខ្លួនស្ត្រីអ្នកលក់អនឡាញម្នាក់ឈ្មោះថៃ ស្រីនាង នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ក្នុងករណីផុសរូបភាពសុិ​ចសុី ចោទពីប​ទផុសរូបភាព និងសំភារ:អា​សអា​ភាស ដោយយោងតាមមាត្រា ៣៨-៣៩ ច្បា​ប់ប្រឆាំ​ងការជួ​ញដូរ​ម​នុស្ស និងការពារអ​នី​តិជ​ន ដែលជា​ប់ទោ​សចាប់ពី (១ខែ ដល់ ១ឆ្នាំ) ។

នៅព្រឹកថ្ងៃពុធ ទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ច នាំខ្លួន យកមកធ្វេីការអប់រំ ណែនាំ និងធ្វេីកិច្ចសន្យា ចំពោះកំហុសឆ្គងដែលគាត់បានផុសរូបភាព និងវីដេអូខ្លីប ដែលធ្វេីអោយប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណី ជាពិសេសប៉ះពាល់យ៉ាងធ្ង​ន់ធ្ងរដល់កិត្តិយសរបស់ស្ត្រីខ្មែរ និង បានយល់ព្រមថតជាវីដេអូដេីម្បីសុំទោសជាសាធារណ:នូវកំហុសរបស់គាត់ ។

បន្ទាប់ពីធ្វេីកិច្ចសន្យា និងសារភាពកំហុសរួច នៅវេលាម៉ោង ១១:៣០ នាទី ក៏បានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ ។ ស្រាប់តែម៉ោង ២:៣៥នាទីរសៀលថ្ងៃដ៏ដែល ថៃ ស្រីនាង នៅតែមិនរាងចាល ថែមទាំងផុសរូបអា​ក្រា​តកា​យ ដែលស្លៀ​កតែខោ​លី​អូ ។

ដោយមានការឯកភាពយល់ព្រមពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៤:២០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន ថៃ ស្រីនាង ម្តងទៀត ដេីម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការ និងអនុវត្តតាមនីតិវិធីច្បាប់ ។”៕

Related posts

Leave a Comment