ដោយក្តីចិត្តអាណិតអាសូរដល់លោកតាស៊ីក្លូ ដែលត្រូវរយន្ត បុ កស្លា ប់ លោកឧកញ៉ា ឌួង ឆាយ បានប្រកាសថានិងចេញថ្លៃចំណាយទាំងស្រុកក្នុងពិធីបុណ្យប្រាំពីរថ្ងៃលោកតា(មានវីដេអូ)

ប្រិយមិត្តមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ នូវរឿងដ៏សែ​នរ​ន្ធត់មួយ បានកើតឡើង កាលពីវេលាម៉ោង១ យប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ លោកតា​ធាក់​ស៊ីក្លូ​ម្នាក់ ដែលមានជីវភាពក្រលំបាក ហើយត្រូវបាន​រថយន្តម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស​ មិន​ចាំ​ស្លាកលេខ បើកមក​ពីក្រោយ​យ៉ាង​លឿន​ ​បុ​ក​ចំ​ពេញទំហឹង បណ្ដាលឲ្យ​កិ​ន​អូ​ស​លោកតាជាង១០០​ម៉ែត្រ ស្លា​ប់​ភ្លាមៗ​ នៅ​ក្បែរភូមិគ្រឹះ របស់សម្តេចនាយករដ្ឋមន្ត្រី ហើយរត់គេចខ្លួនបាត់ ។

ក្នុងនោះ ក្រោយបានមើលឃើញ ពីការឡាយរបស់ TVFB ឧកញ៉ា ឌួង ឆាយ ក៏បានទាក់ទងទៅកាន់លោក សុវណ្ណ រិទ្ធី ផ្ទាល់ ហើយប្រាប់ថាលោកនឹងធ្វើការធានាចេញរាល់ការចំណាយទាំងស្រុង នៃបុណ្យស​ព៧ថ្ងៃរបស់លោកតា ដើម្បីជួយសម្រាលទុក្ខលំបាកដល់គ្រួសាររបស់លោកតាស៊ីក្លូនាពេលនេះ។

ឧកញ៉ា ឌួង ឆាយ ក៏បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់លោកផងដែរថា “ខ្ញុំបាទសូមចូលរួមរំលែកទុក្ខ និងជួយរៀបចំពិធីបុណ្យស​ពរបស់លោកតាទាំងអស់ ដោយសារក្រុមគ្រួសាររបស់លោកតា គ្មានលទ្ធភាពនោះទេ។ សូមវិញ្ញា​ណរបស់លោកតាទៅឋានបរមសុខ និងកើតជាតិណាៗ កុំអោយលំបាកវេទនា និងអ​ភ័ព្វដូចជាតិនេះទៀត May His Soul Rest In Peace”៕

Related posts

Leave a Comment