សូមប្រុងប្រយ័ត្នទាំងអស់គ្នាផងបងប្អូន! បុរសជនជាតិបរទេសម្នាក់នេះបានបោកយកប្រាក់ពីបុគ្គលិកម្នាក់យ៉ាងរហ័សបំផុតតាមវិធីស្ពិនភ្នែក (មានវីដេអូ)

ភ្នំពេញ ៖ ករណីចោរកម្ម គឺតែងតែកើតមានឡើងមិនចេះចប់នៅក្នុងសង្គម ហើយជានិច្ចកាល ប៉ូលិសក៏តែងតែធ្វើការចុះបង្រ្កាបផងដែរ តែបើទោះជាចាប់យ៉ាងណាក៏មិនចេះអស់នោះទេ។ ចំពោះប្រជាពលរដ្ឋមួយចំនួនវិញ បើសិនជាធ្វើការព័ទ្ធចាប់បានចោរនោះហើយ គឺដឹងតែទ្រោមតែម្តង មុនប្រគល់ជូនសមត្ថកិច្ច។ទាក់ទងនិងករណីចោរ គឺមានច្រើនបែបណាស់ ដូចជាករណីចោរលួច ចោរ ឆក់ ចោរ ប្លន់ជាដើម គឺពួកគេសុទ្ធតែមានជំនាញរៀងៗខ្លួនរបស់វា ហើយប្រើប្រាស់ពេលវេលាត្រឹមតែប៉ុន្មានវិនាទីតែប៉ុណ្ណោះ

ដូចជាការលួចសម្បត្ដិសាធារណៈ ការលួចកញ្ចក់រថយន្ដ និងកាច់ ក ម៉ូតូ និងចោរបន្លំលួចលុយជាដើម។ជាក់ស្ដែង កាលពីរសៀលម្សិលមិញនេះ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ វីដេអូឃ្លីបកាមេរ៉ាសុវត្ថិភាព ត្រូវបានចែកចាយពេញបណ្ដាញសង្គម ហ្វេសប៊ុក ស្ដីអំពីសកម្មភាពចោរជនជាតិ ប៉ាគីស្ថានម្នាក់ បានចូលទៅបន្លំលុយ នៅក្នុងហាងទំនិញមួយកន្លែង ដោយធ្វើស្ទាយសុំប្ដូរលុយ រួចហើយក៏សុំលុយយើងយកមករាប់ បន្ទាប់មកដៃរបស់វា

និងលួចបទលុយយើងមួយសន្លឹកយ៉ាងរហ័សបំផុត ដោយទុកនៅក្រោមដៃ។ក្នុងនោះដែរ បើយោងតាមរយៈម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Vibol La បានសរសេរប្រាប់ឱ្យដឹងថា៖”ជម្រាបសួរបងប្អូន ខ្ញុំសូមបង្ហាញរូបភាព និងវីដេអូដែលចោរជនជាតិបរទេស បានចូលមកបោកបញ្ឆោតយកលុយពីបុគ្គលិកខ្ញុំ។ សូមបងប្អូន មេត្តាប្រុងប្រយ័ត្ន និងចែករំលែករូបភាពនឹងសារនេះ ដល់មិត្តភក្ត្រ និងក្រុមគ្រួសារផង”។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment