អុញនោះ! បងស្រី ទ្រី ដាណា ប្រលះបុរសម្នាក់ ដែលយករូបគាត់ទៅគូសខ្វែង ដូចអ្នកទោស ដោយសារតែគាត់ Cover បទ « ព្រោះតែបង » (សូមទស្សនាវិដេអូ Live )

បទចម្រៀង ព្រោះតែអូន ដែលជាសំនៀងដើមរបស់អធិរាជសម្លេងមាស សុិន ស៊ីសាមុត ត្រូវបានអ្នកស្រី ទ្រី ដាណា ដែលគេស្គាល់ថាជាម្ចាស់ហាងពេជ្រ និងម្ចាស់ប្រេនផលិតផលគ្រឿងសំអាង NNP បានយកមកច្រៀងតាមដើម្បីជាការកម្សាន្តនិងចង់គាស់កកាយបទចម្រៀងចាស់ៗពីជំនាន់មុនដែលកប់បាត់ចោល អោយយុវជនជំនាន់ក្រោយបានស្ដាប់ដើម្បីនឹករលឹកដល់ម្ចាស់សំនៀងដើមគឺអធិរាជសម្លេងមាស សុិន ស៊ីសាមុត គឺទទួលបានការគាំទ្រខ្លាំងពីប្រិយមិត្តក្នុងបណ្ដាញសង្គមហ្វេសបុក និងយូធូប។

បើគិតត្រឹមរយៈពេលជាង១ខែប៉ុណ្ណោះបទចម្រៀង ព្រោះតែអូន ដែលអ្នកស្រី ទ្រី ដាណា បានយកមកច្រៀងកម្សាន្តនោះបានទទួលការគាំទ្រយ៉ាងខ្លាំងនិងមានអ្នកចូលទស្សនាក្នុងបណ្ដាញ YouTube ចំនួន 6M គឺប្រមាណ៦លាននាក់ហើយមកដល់ពេលនេះ។

ក៏ប៉ុន្តែស្រាប់តែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សុីម ចាន់សុី បានធ្វើការបង្ហោះសំណេររបស់ខ្លួននៅលើបណ្តាញសង្គមដែលមានខ្លឹមសារយ៉ាងដូច្នេះថា ៖ គេទើសកុំថាគេនិងចេះតែទើស មុននឹងយកបទ គេទៅច្រៀងត្រូវដឹងថា អត្ថន័យនៃ បទដើម របស់គេចង់ មានន័យថាមិចផង បងៗប្អូនៗ អើយកុំច្រៀងលឿនពេក !បទប្រុស «ព្រោះតែអូន» គឺគេចង់ ប្រៀបធៀប បុប្ផា ទៅនិងសម្រស់របស់ មនុស្សស្រី !ទាស់អីតែបទស្រី «ព្រោះតែបង» របស់ ពួកអ្នក វាបញ្ច្រាស់ទិសហើយ គ្មានដែរឃើញបទចម្រៀងណា គេយក បុប្ផា ទៅប្រៀបធៀប ជាមួយនិងមនុស្សប្រុសនោះទេ វាមិនសម !#កោតតែអ្នកស្តាប់ចេះតែស្តាប់ចូលដែល😌😌 ។

បន្ទាប់ពីបានឃើញការបង្ហោះបែបនេះរួចអ្នកស្រី ទ្រី ដាណា ក៏បានមានអារម្មណ៍ហួសចិត្តយ៉ាងខ្លាំងដោយអ្នកស្រីបានបង្ហោះសារឆ្លើយតបយ៉ាងដូច្នេះថា ៖ យី…ពួកអាអស់នេះ​ មេចបានយករូបខ្ញុំទៅគូសខ្វែងចឹង?ពួកលោកឯងអត់ការងារធ្វេីមែន?រឺចង់យ៉ាងមេចមួយខ្ញុំ?ប្រយត្ន័ខ្ញុំទ្រាំមិនបានវេីយ(អរគុណ​ គន្ធា​ កំរៀង) ។

យ៉ាងណាមិញអ្នកស្រី ទ្រី ដាណា គាត់ក៏បានធ្វើការបញ្ចាក់ច្បាស់ៗនៅកាលពីម្សិលមិញថា ការយកបទលោកតា សុិន ស៊ីសាមុត មកច្រៀងនេះគឺដោយតែចិត្តស្រលាញ់និងចង់ច្រៀងបទចម្រៀងនេះតែម្ដង ដោយនឹកឃើញថាបទចម្រៀងមរតកដើមជាច្រើនបានបាត់បង់កប់ចោលមិនសូវមានអ្នកស្ដាប់ច្រើនទេ បើនិយាយទៅគឺមានតែមនុស្សវ័យចំណាស់ៗប៉ុណ្ណោះដែលស្ដាប់បទចម្រៀងមរតកដើមពីមុន ចំណែកយុវជនយុវតីជំនាន់ក្រោយៗនេះគឺចូលចិត្តតែបទបែបបែកស្លុយ ហើយបើនិយាយដល់បណ្ដាញផ្សាព្វផ្សាយវិញគឺភាគតិចណាស់ដែលបានចាក់ចម្រៀងមរតកដើមពីមុនៗផ្សព្វផ្សាយ ដូច្នេះហើយលោកស្រីក៏បានចំណាយនូវថវិកាផ្ទាល់ខ្លួនជាច្រើនថតចម្រៀងនិងផលិតវិដេអូចម្រៀងនេះ ក្នុងគោលបំណងអោយយុវជនយុវតីជំនាន់ក្រោយងាកមកចាប់អារម្មណ៍និងស្វែងយល់ថាបទចម្រៀងដែលអ្នកស្រីកំពុងច្រៀងនេះគឺជាសំនៀងដើមរបស់អធិរាជសម្លេងមាសលោកតា សុិន ស៊ីសាមុន ។

អ្នកស្រីក៏បានបញ្ជាក់ថា ការច្រៀងចម្រៀងរបស់អ្នកស្រីនាពេលបច្ចុប្បន្ននេះ គឺគ្មានបំណងយកទៅធ្វើអាជីវកម្មដើម្បីផលប្រយោជន៍ណាមួយឬក៏រកលុយពី YouTube បានមួយកាក់មួយសេននោះទេ ការច្រៀងនេះគឺចំណាយថវិកាផ្ទាល់ខ្លួនអស់ជាច្រើន គឺដើម្បីជាការកម្សាន្តសប្បាយ បន្ធូរអារម្មណ៍កុំអោយតានតឹងនិងការងារអាជីវកម្មរបស់អ្នកស្រីតែប៉ុណ្ណោះ ហើយក៏ចង់ផ្ញើចម្រៀងដែលជាសំនៀងរបស់លោកស្រីទៅកាន់ស្ត្រីប្រមាណ៧ម៉ឺននាក់ដែលជាតំណាងចែកចាយផលិតផលគ្រឿងសំអាង NNP ទូទាំងប្រទេសស្ដាប់កម្សាន្តផងប៉ុណ្ណោះ៕ សូមទស្សនាវិដេអូខាងក្រោម៖

Related posts

Leave a Comment